ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្ដមសេនីយ៏គន់ គីម ៖ សម្ដេចហ៊ុនសែន នូវតែយកចិត្ដទុកដាក់គិតគូ ជីវភាពអតីតយុទ្ធជនជារៀងរហូត បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ

34

ក្រចេះ៖ នាយឧត្ដមសេនីយ៏គន់ គីម ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចនូវតែយកចិត្ដទុកដាក់គិតគូ ពីជីវភាពអតីតយុទ្ធជនកម្ពុជា ជារៀងរហូត បើទោះបីប្រទេសជាតិជួបនូវវិបត្ដសេដ្ឋកិច្ច ឬក្នុងកាលៈទេសៈណាក៏ដោយ ។

លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាអធិបតីភាពជួបសំណេះសំណាលជាមួយអតីតយុទ្ធជន៤៥០នាក់ ខេត្ដក្រចេះ ក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ឆ្នាំ២០២២ នាសាលមហោស្របខេត្តក្រចេះ កាលពីថ្ងៃទី ២១ មិថុនា ឆ្នាំ២០២២ ។

លោក នាយឧត្តមសេនីយ៍ អគ្គលេ ខាធិការ បានរំលឹកអំពីវីរភាព និងគុណ បំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយថាការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។
លោកបានបន្ថែមថា៖ ភាពខ្លោចផ្សានៃប្រទេសកម្ពុជា ដែលបានឆ្លងកាត់នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។ ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការលើកកម្ពស់សុខមាលភាពនិ ងជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកក៏បានគូសបញ្ជាក់ថា៖ គុណចំណាច់របស់អតីតយុទ្ធជន គឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ឱ្យសក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីតយុទ្ធជនបានលះបង់ពលីទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា៖ សម្រាប់ទិវានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចេញ នូវសារលិខិត មួយច្បាប់ដើម្បីអបអរសាទរចំពោះទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៥ នេះផងដែរ ដោយសម្តេច បានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជានៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន ចំនួន ១០៣,៩៧៩នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន១៥០,៥៣៩នាក់ កំពុងទទួល បានប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាម កំណើនសេដ្ឋកិច្ចជាតិ,ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវចំនួន៧ចំណុច ខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ នេះ។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិ ឃុំ សង្កាត់ ដោយត្រួវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សាភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និទ្ធ ជាមួយបងប្អូន តាមគ្រួសារ តាមខ្នងផ្ទះ នីមួយ ៗ ។

នាឱកាសដ៏មានអត្ថន័យនេះដែរ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ៗទទួលបានថវិការចំនួន៥ម៉ឺនរៀលនិងសារ៉ុង១ ឆ្លើយតបទៅ តាមការសំណូមពរ របស់ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់ផ្ទះចំនួន៣០ខ្នង ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង