ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ចែកអំណោយ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ០៤ គ្រួសារ នៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក

31

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីចែកអំណោយសង្គ្រោះបន្ទាន់ របស់ អនុសាខាកាកបាទក្រហមខណ្ឌប្ញស្សីកែវ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ០៤ គ្រួសារ ស្មើនឹង ០៣ ខ្នងផ្ទះ នៅក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលបានរងគ្រោះឆេះផ្ទះ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក។

ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ ជាច្រើនរូបផងដែរ ។

ក្នុងឱកាសនោះលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវបានសម្ដែងការសោកស្ដាយចំពោះគ្រោះអគ្គិភ័យឆេះផ្ទះបងប្អូនកាលពីម្សិលមិញនេះ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖អំណោយ ដែលបានឧបត្ថម្ភជូនដល់បងប្អូន ទាំង០៤ គ្រួសារ រួមមាន ៖អង្ករ ២៥ គ.ក មី ០១ កេស , ត្រីខ ០១ យួរ , ទឹកក្រូច ០១ កេស ម៉ាស់ ០១ ប្រអប់ ជែលលាងដៃ ០១ ប្រអប់ និងថវិកា ចំនួន ៥០.០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង