ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រប្រមាណ៧៧គ្រួសារ មកពី៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

117

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ នេះក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង  ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី សំណាក់លោកជំទាវគឹម សុវណ្ណាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង .លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោកស្រី សុិន រតនាអភិបាលរងខណ្ឌ និង ជាអនុប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៧៧គ្រួសារដែលអញ្ជើញមកពីសង្កាត់ទាំង៧របស់ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញព្រមទាំងបានចែកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាជូនផងដែរ។

អំណោយដែលបានចែកជូនក្នុង១គ្រួសារមាន៖
១.អង្ករ ២៥គក្រ
២.មី ១០កញ្ចប់
៣.ត្រីខ ០៤កំប៉ុង
៤.ទឹកត្រី ០២ដប
៥.ជែល ០១ដប
៦.ម៉ាស ០១កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង