ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករបាល់ទះសឿន ហេង៖មិនខកចិត្ត ដោយសារមិនបានទៅ លេងនៅក្លិបវៀតណាម

80

ភ្នំពេញ៖កីឡាករបាល់ទះសឿនហេងមិនបានសម្ដែងនូវការអាក់អន់ដោយសារមិនបានទៅលេងឲ្យក្លិបវៀតណាមដែលមានតម្លៃខ្លួនខ្ពស់នោះទេព្រោះគេមានរបួសស្មា។
គេនិយាយថាគោលដៅសំខាន់របស់គេគឺស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះទៅវិញទេ ។សឿន ហេងពាក់អាវលេខ១០នៃប្រភេទបាល់ទញលើក្ដារគេត្រូវ
បានក្លិបបាល់ទះដ៏ធំមួយរបស់វៀតណាមមកទាក់ទងយកគេទៅលេងតែពេលនេះគេមាន
របួសស្មាត្រូវព្យាបាលជាបន្ទាន់ ។

របួសស្មារបស់កីឡាកររូបនេះបានរើឡើងវិញនៅក្នុងអម្លុងនៃការប្រកួតក្នុងស៊ីហ្គេមនៅប្រទេសវៀតណាមប៉ុន្តែពេលនោះគេបានពុះពារលេងទាំងរបួសរហូតជួយមិត្តរួមក្រុមឲ្យឈ្នះមេដាយសំរឹទ្ធ បំបែកកំណត់ត្រា ៣៩ ឆ្នាំ។

បន្ទាប់ពីជួយក្រុមហើយរូបគេក៏បានព្យាបាលភ្លាមៗក្រោយមកដល់កម្ពុជាវិញហើយរហូតមកដល់ពេលនេះ ស្ថានភាពរបួសរបស់គេបានប្រសើរឡើងច្រើនហើយ។

ក្រោយមកទៀតក៏មានការធ្លាយដំណឹងថាខាងក្លិបនៅវៀតណាមបានទាក់ទងចង់ទិញយក សឿន ហេង ទៅលេងអោយក្លិបបាល់ទះអាជីពមួយ នៅប្រទេសរបស់គេ។ ការទាក់ទងត្រូវបានលុបចោលវិញ ក្រោយខាងកម្ពុជាបានប្រាប់ទៅខាងវៀតណាមថា រូបគេនេះ កំពុងមានរបួសស្មាដែលត្រូវការការព្យាបាលជាចាំបាច់។

តែយ៉ាងណារហូតមកដល់ពេលនេះរបួសរបស់កីឡាករកម្ពស់១,៨៣ម៉ែត្រហាក់មានភាពប្រសើរឡើងច្រើនហើយ។ មួយរយៈ ក្រោយមកពីប្រកួតស៊ីហ្គេមវិញ រូបគេបានហាត់ចលនា ហើយនិងលេបថ្នាំជាប្រចាំទៅពេលនេះធូរច្រើនហើយ។បើស្មានមើលទៅវាអាចបានប្រមាណ៦០ ទៅ៧០ភាគរយ វិញហើយ។ ប៉ុន្តែខ្ញុំមិនទាន់បានហាត់លេងជាមួយបាល់ទេ គឺខ្ញុំហាត់ព្យាបាលសុទ្ធតែម្ដង។

សឿនហេងបានសង្កត់ធ្ងន់ថាអ្វីដែលខ្លួនត្រូវធ្វើពេលនេះគឺគិតរឿងព្យាបាលរបួសសិនប៉ុណ្ណោះ ធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានល្អបំផុត ដើម្បីត្រៀមបង្ហាញស្នាដៃជូនជាតិម្ដងទៀត នាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង