ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងឥណ្ឌូនេស៊ី ចុះអនុស្សរណៈយោគយល់គ្នា លើការផ្ទេរក្បាច់គុន

75

ភ្នំពេញ៖ក្បាច់គុនល្បុក្កតោកម្ពុជានិងក្បាច់បញ្ចសិលារបស់ឥណ្ឌូនេស៊ីបានចុះហត្ថលេខាបានចុះអនុស្សរណៈយោគយល់គ្នា លើការបង្ហាត់ក្បាច់គុនល្បុក្កតោ ជូនកីឡាករ កីឡាការិនីឥណ្ឌូនេស៊ីហើយឥណ្ឌូនេស៊ីនឹងបង្ហាត់កីឡាបញ្ចសីលាដល់អត្តពលិកកម្ពុជាវិញ។

ជាមួយនឹងការចុះអនុស្សរណៈយោគយល់គ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រចំពោះនៅក្នុងជំនួប
ពិភាក្សាការងារជាមួយឯកឧត្តម ប្រាប៊ូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសីលាអន្តរជាតិ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នៅវិមានសន្តិភាព។
ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មារជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ឆ្នាំ២០២៣នៅកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថាការចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងឥណ្ឌូនេស៊ីក្នុងការបង្ហាត់បង្រៀនគ្នាទៅវិញទៅមកជូនដល់អត្តពលិករវាងក្បាច់
គុនល្បុក្កតោរបស់កម្ពុជានិងកីឡាគុនបញ្ចសីលារបស់ឥណ្ឌូនេស៊ី។

លើសពីនេះទៅទៀតក៏មានការត្រៀមដើម្បីរៀបចំក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថាដោយសម្តេចតេជោនាយករដ្ឋមន្ត្រីមានការគិតគូរដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់នូវក្បាច់គុនព្រលឹងជាតិមួយនេះ ធ្វើឲ្យមានការរីកចម្រើន ហើយបានធ្វើឲ្យឥណ្ឌូនេស៊ីទទួលយកការផ្លាស់ប្ដូរជួយដល់ល្បុក្កតោកម្ពុជាចូលរួមការប្រកួតល្បុក្កតោកម្ពុជាយកល្បុក្កតោទៅហាត់នៅឥណ្ឌូនេស៊ីហើយយើងក៏បានហាត់បញ្ចសីលាពីឥណ្ឌូនេស៊ីវិញដែរ។

ការជួយនេះឥណ្ឌូនេស៊ីបានជួយដល់កម្ពុជាបង្កើតក្រុមល្បុក្កតោនៅឥណ្ឌូនេស៊ីឲ្យយើងដើម្បីផ្សព្វផ្សាយការអភិវឌ្ឍល្បុក្កតោនៅឥណ្ឌូនេស៊ីហើយឥណ្ឌូនេស៊ីនឹងជួយយើងអំពីការបង្ហាត់បញ្ចសីលា។
រយៈពេលឆាប់ៗនេះរហូតដល់ស៊ីហ្គេម ហាត់នៅឥណ្ឌូនេស៊ី ប្រហែលជា ១០ខែ ហើយបកមកវិញ។ ខាងឥណ្ឌូនេស៊ី ក៏ជួយរៀបចំស៊ីហ្គេម ចំពោះការរៀបចំផ្ដល់នូវសម្ភារៈ ឧបករណ៍ទាំងអស់ហើយនឹងប្រព័ន្ធចាត់ចែងរៀបចំការប្រកួតកីឡាបញ្ចសីលានៅកម្ពុជាទាំងអស់។
នេះគឺជាផ្លែផ្កាមួយដែលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួង

ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យខ្ញុំបាទ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅក្នុងការផ្លាស់ប្ដូរ រវាងល្បុក្កតោ និងបញ្ចសីលា ហើយនឹងការរៀបចំបញ្ចសីលា និងល្បុក្កតោ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាឲ្យទទួលបានជោគជ័យ។

នេះជាជំហានថ្មីមួយសម្រាប់ក្បាច់គុនព្រលឹងជាតិរបស់យើងដែលបានជ្រាបចូលទៅ
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍យ៉ាងរឹងមាំនៅក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមនិងក្រោយពេលស៊ី
ហ្គេម ឲ្យមានការរីកចម្រើនទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង