ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការស្ដារអូប្រឡាយនៅ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ

31

ព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យសកម្មភាពការស្ដារអូប្រឡាយនៅ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមការឱ្យដឹងពីលោកប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុបានឱ្យដឹងថា ដោយ មានការណែនាំពីឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ឱ្យមន្ទីរត្រូវធ្វើការស្តារអូប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជាប់ជាប្រចាំ ម្យ៉ាង ទៀតការស្តារអូមួយខ្សែនេះ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងច្រោះទឹកកខ្វក់១៦ហិកតា មានប្រវែង ១ ៨០០ម៉ែត្រ ដោយប្រើ ប្រាស់គ្រឿងចក្រចំនួន ៣គ្រឿង កាយស្តាររយពេល ២០ថ្ងៃ មានអាចម៍ដីប្រមាណ ១ម៉ឺនម៉ែត្រគីប ការស្តារប្រឡាយនេះលឿនបានវាអាស្រ័យដោយកត្តាអាកាសធាតុផងដែរ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពស្តារប្រឡាយអង្គការម្លប់តាប៉ាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តត្រូវតែកាយស្តារប្រពន្ធអូ ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនូវរដូវ វស្សាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ហើយទីតាំងណាដែលយើងអាចកាយស្តាបាន ត្រូវដាក់គ្រឿងចក្រចុះកាយបើកមុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះ ពាល់ដីសាធារណៈឯកជន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នេះជាសកម្មភាពការស្តា អូប្រឡាយលើកទី៣ សម្រាប់ឆ្នាំ ២០២២នេះ ព្រោះនៅពេលភ្លៀងទឹកភ្លៀងបានហូនាំយកដីខ្សាច់ចាក់ចូលក្នុងអូប្រឡាយ ប្រសិនបើយើងមិនមានវិធានការស្តាវានោះទេ ធ្វើឱ្យចរន្តទឹកហូមិនបានលឿន បង្កជាជំនន់ទឹកភ្លៀង ទន្ទឹមនោះប្រជាពល រដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញា ធរ ដោយធ្វើការវេចខ្ចប់កាកសំ ណល់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាលធ្វើឱ្យទឹកហូនាំចូលអូប្រឡាយបង្កការកកស្ទះ បង្កើតជាជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង