ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីប៉ូលិសកៀនស្វាយ ដែលមានជម្ងឺត្រេកអរ ពេលឃើញលោកអធិការ និងមន្រ្តីរួមការងារ ចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយដល់គាត់

69

 

កណ្ដាល៖នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដែលអមដំណើរដោយអស់លោក.លោកស្រីជាអធិការរងស្រុក .នាយកផ្នែក .អនុផ្នែក .នាយប៉ុស្ដិ៍ព្រមទាំងមន្រ្តីប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយជាច្រើនរូបទៀតដោយបានចុះសាកសួរសុខទុក្ខ និង ផ្ដល់អំណោយជូនដល់
លោក សំ សារឿន មន្រីប៉ូលិសនៅផ្នែកកិច្ចការប៉ុស្ដិដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានគាត់។

លោកព្រុំ សំណាង អធិការប៉ូលិសប៉ូលិសស្រុកកៀនស្វាយបាននិយាយរៀបរាប់ថាចំពោះសកម្មការងារចុះសាកសួរសុខទុក្ខមន្រ្តីប៉ូលិសមានជម្ងឺនាពេលនេះគឺជាការអនុវត្តន៏តាមការណែនាំពីសំណាក់លោកឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្ដាល ដែលជានិច្ចកាលលោកស្នងការតែងតែធ្វើការណែនាំទៅដល់គ្រប់អង្គភាពទាំងអស់ត្រូវតែយកចិត្រទុកដាក់ខ្ពស់ចំ
ពោះមន្ត្រីក្រោមឱវ៉ាទជួបការលំបាកនានាពិសេសនៅពេលមានជម្ងឺដង្កាត់ផ្សេងៗត្រូវចុះសាកសួរសុខទុក្ខទុកជាលើកទឹកចិត្តដល់ពួកគាត់ពោលគឺទៅយឺតប្រសើរជាងមិនបានទៅ។

លោកអធិការបន្តទៀតថាក្នុងឱកាសចុះសាកសួរសុខទុក្ខនាថ្ងៃនេះដោយលោក ស្នងការខេត្តកណ្ដាលបានជួយឧបត្ថម្ភនូវ
ថវិការ១០០០០០០រៀលសរុប
ទាំងថវិការនៃការចូលរួមរបស់បងប្អូននៃកងកំលាំងប៉ូលិសនៃអធិការដ្ឋានស្រុកកៀនស្វាយផងដែរនិងពីបណ្ដាលផ្នែកនិមួយៗ និង បណ្ដាប៉ុស្ដិ៍និមួយៗសរុបបាន៣លានរៀលក្នុងនោះសំរាប់ផ្ដល់ជូនលោក សំ សារឿន និង លោកប៉ា សំអិត អតីត អធិការដែលត្រូវចូលនិវត្តន៍ហើយមានជម្ងឺប្រចាំកាយថែមទៀត។

ដូចនេះរាល់ការលំបាករបស់បងប្អូនដែលជាមន្រ្តីប៉ូលិស និង ក្រុមគ្រួសារមន្រ្តីប៉ូលិសនៅក្រោមឱវាទនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយគឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំអង្គភាពត្រូវតែគិតគូអំពីសុខទុក្ខពួកគាត់ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដោយមិនអោយពួកគាត់រស់នៅក្នុងភាពឯកោឡើយហើយសកម្មភាពនៃការចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយដល់កូនចៅក្រោមឱវាទគឺក្នុងនាមអធិការស្រុកកៀនស្វាយគឺអនុវត្តន៍ជាប្រចាំជាហូហែរនាពេលកន្លងមកនិងពេលបច្ចប្បន្ននៅពេលមន្រ្តីប៉ូលិសជួបការលំបាកនិងមានជម្ងឺដង្កាត់អ្វីផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង