ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ៖ ស្នើឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ បន្តរួបរួមគ្នាដើម្បីភាពរីក ចម្រើន ផ្នែកពុទ្ទចក្របន្ថែមទៀត

153

ភ្នំពេញ៖ ដើម្បីភាពរីកចំរើនផ្នែកពុទ្ទចក្រនៅ កម្ពុជាបន្ថែមទៀត លុះត្រាណាតែស្ថាប័នសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ. បន្តរួបរួមគ្នា បើពុំដូច្នោះទេផ្នែកពុទ្ទចក្រនៅ កម្ពុជានឹងមានការអន់ថយជាក់ ជាមិនខានឡើយ។

នេះជាប្រសាសន៍ លើក ឡើងរបស់ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋា ភិបាល ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃ នៃសាលាអនុគ ណស្រុក និងការតែងតាំងព្រះគ្រូចៅអធិការវត្តមួយចំនួននៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានទាំងពិធីស្រោចស្រប់សុគន្ធវារីផងដែរ។

នៅក្នុងពិធីនេះដែលបានប្រារព្ធធ្វើឡើង នៅវត្តសង្កែរ ស្ថិតក្នុងភូមិសង្កែរ ឃុំសៀងឃ្វាង ស្រុក កំចាយមារ ខេត្តព្រៃវែង កាលពី រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី សំណាក់មន្ត្រីសង្ឃ អាជ្ញាធរស្រុក និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានស្នើឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នាដើម្បីភាពរីក ចំរើនផ្នែកពុទ្ទចក្រនៅកម្ពុជាបន្ថែមទៀត ខណៈប្រទេសជាតិកំពុងតែទទួលផលពីសុខសន្តិភាព ក្រោមនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្រាប់ហើយនោះ។

ឯកឧត្តមបានគូស បញ្ជាក់ថា សុខសន្តិភាពនេះហើយ គឺជាឱកាសដែលយើងទាំងអស់គ្នាត្រូវធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចំរើននៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ តែវិស័យព្រះពុទ្ធសាស នានៅកម្ពុជាអាចបន្តរីកចំរើនទៅមុខបានយូរអង្វែងទៀត លុះត្រាណាតែព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទមានការរួបរួមគ្នាជាធ្លុងមួយ ជាពិសេសព្រះសង្ឃទាំងអស់អង្គត្រូវតែគោរពឱ្យខាងតែបាននូវ ធម្មវិន័យសង្ឃ ព្រះសង្ឃត្រូវប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកបួស នោះទើបទទួលបានការគោរព ពីពុទ្ធបរិស័ទ ដែលការណ៍នេះហើយនឹងនាំឱ្យវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើន។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រី សង្ឃទាំងឡាយដែលទទួលបានការប្រកាសតែងតាំងជាមន្ត្រីសង្ឃសាលាអនុ គណស្រុក និងការប្រកាស តែងតាំងជាព្រះគ្រូចៅអធិការវត្តចំនួន ១១វត្ត ក្នុងស្រុកកំចាយមារនាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា ព្រះតេជគុណទាំងអស់នឹងយកតួនាទីនេះទៅដឹកនាំដើម្បីភាពរីកចំរើនក្នុងផ្នែកពុទ្ធចក្រនៅតាមវត្ត និងនៅ ទូទាំងស្រុកបន្ថែមទៀតជាក់ជាមិនខានឡើយ ខណៈ ស្រុកកំចាយមារទាំងមូលមានវត្តចំនួន ៣៧ និងអាស្រម១ មានព្រះសង្ឃសរុបចំនួន ៣០៩អង្គ ភិក្ខុ ១១១អង្គ សាមណេរ ១៩៨អង្គ អាចារ្យចំនួន ១១១នាក់ តាជី យាយជី ១៦នាក់ និងមានសាលាពុទ្ធិកបឋមសិក្សាចំនួន ២ថ្នាក់ មានសមណសិស្ស កំពុងសិក្សារៀនសូត្រចំនួន ៥៣អង្គ/នាក់ និងមានសាលាធម្មវិន័យចំនួន៣ មានសមណសិស្សសរុប ចំនួន ៦១អង្គ/នាក់៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង