ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់ម៉ូតូបុរសលក់លៀស

143

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ក្រោយធ្វើសកម្មភាពធាក់ផ្តួលប្លន់ម៉ូតូបុរសចំណាស់ កាលវេលាម៉ោង៥ភ្លឺ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិ៥ ភូមិ២១ សង្កាត់ស្រះចក ខណ្ឧដូនពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ពុធ សៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្រុម៨ ផ្លូវ៩៩ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ណាំ ប៊ុនឆេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ២១ ផ្លូវជាតិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺ នៅចំនុចផ្លូវ៩៩ ភូមិទួលសងែ្ក ជនរងគ្រោះបានជិះម៉ូតូពីផ្សារដើមគរ មកពីទិញលៀស ហើយត្រលប់មកផ្ទះវិញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកអុិចសុីនទ័រ បានធ្វើសកម្មភាព ធាក់ម៉ូតូបណ្តាលអោយដួល រួចវាយទៅលើជនរងគ្រោះ និងយកម៉ូតូ០១គ្រឿង បានសំរេច រួចរត់គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ។ ក្រោយទទួលបណ្តឹង កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានធើ្វការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង៥:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិ៥ ភូមិ២១ សង្កាត់ស្រះចក ខណ្ឧដូនពេញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋានបន្តស្រាវជ្រាវរកបក្ខពួកសេសសល់ និងម៉ូតូជនរងគ្រោះ និងបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង