ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខCAMSOC អនុញ្ញាតឲ្យផលិតកម្មល្បីៗ ផលិតចម្រៀង បង្កើតថ្មីសម្រាប់ ស៊ីហ្គេម២០២៣

189

ភ្នំពេញ៖សម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងការពារជាតិប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានអនុញ្ញាតឲ្យផលិតកម្មល្នីៗនិពន្ធបទចម្រៀងបង្កើតថ្មី(Original Song)ដែលមានខ្លឹមសារបំផុសព្រឹត្តិការណ៍ការប្រកួតកី
ឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

ក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និង ពអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ការផលិតបទចម្រៀងបង្កើតថ្មី(Original Song)ពិតជា
មានសារសំខាន់ក្នុងការរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍នេះមានភាពអធិកអធមដែលជាកាលានុ
វត្តភាពដ៏ប្រសើរក្នុងការជម្រុញសន្ទុះការគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈនិងនិន្នាការនយោបាយនៅកម្ពុជាព្រមជាមួយនឹងការផ្សព្វផ្សាយពីវប្បធម៌ដ៏សម្បូរបែប និងបង្ហាញពីកិត្យានុ
ភាពជាតិលើឆាកអន្តរជាតិក្នុងសម័យសន្តិភាពតេជោសែន ។

ជាមួយនឹងការដើម្បីប្រមូលធាតុផ្សំនៃថាមពលព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ា
ហ្គេមឆ្នាំ២០២៣ពីវិស័យឯកជនចូលរួមជម្រុញផ្សព្វផ្សាយសម្បូរបែប។
អនុញ្ញាតឲ្យផលិតកម្មផលិតបទចម្រៀងល្បីៗចូលរួមផលិតចម្រៀងបង្កើតថ្មីគាំទ្រព្រឹត្តិ
ការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។អនុញ្ញាតិឲ្យគណៈកម្មាធិការជាតិCAMSOCផ្ដល់
ខ្លឹមសារគោលនិតត្រួតពិនិត្យមុនចេញផ្សាយជាសាធារណៈ។

អនុញ្ញាតឲ្យផលិតកម្មប្រើប្រាស់រូបសញ្ញា(Logo)និងនិមិត្តរូបMascotរបស់ស៊ីហ្គេម និង
អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ក្នុងការផលិតបទចម្រៀងថ្មីគាំទ្រព្រឹត្តិការណ៍ខាងលើ ។
អនុញ្ញាតឲ្យប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញា(Logo)ផលិតកម្មក្នុងបទចម្រៀងធ្វើជា
កម្មសិទ្ធិបញ្ញារបស់ខ្លួន ។

រាល់បទចម្រៀងដែលផលិតកម្មពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ស៊ីហ្គេម
និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ ទំនុកច្រៀង ពីគណៈ
កម្មាធិការជាតិCAMSOC ៕

អត្ថបទដែលជាប់ទាក់ទង