ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរា.ពិការភាព និងអ្នកកូនខ្ចី32គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១.ខណ្ឌបឹងកេងកងបានទទួល អំណោយកាកបាទក្រហមកម្ពុជា

194

ភ្នំពេញ៖នៅខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង.ឯកឧត្ដមម៉ៅ វិបុល និង លោកជំទាវអុឹម សុភាព ព្រមទាំងលោកចៅសង្កាត់ .អស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និង បន្តនាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន៣២គ្រួសាររស់នៅសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ ទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអានបានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកអភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយមនុស្សធម៌ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រទាំង៣២គ្រួសារនាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម. មី១០កញ្ចប់..ទឹកសុីអុីវ២ដប.ទឹកត្រី២ដប.ជែល២ដប.ស្ករស១កញ្ចប់.និងម៉ាស១០ផងដែរ ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យគិតគូអំពីសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ និងបងប្អូនអាជីវករនៅតាមទីផ្សារនានានៅខណ្ឌបឹងកេងកងព្រមទាំង អតិថិជននៃផ្សារនិមួយៗសូមអោយ បងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់ក្រុមគ្រួសារយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង