ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របួសធ្ងន់ធ្ងរទាំងសងខាង ដោយគ្រោះថ្នាក់ចរាចរណ៍

200

កណ្ដាល៖សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី០៣ខែកក្ដដានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាង ម៉ូតូនឹង ម៉ូតូបណ្តាលអោយ រង របួសធ្ងន់ធ្ងរ២នាក់និងខូចខាតម៉ូតូ០២គ្រឿង កាលពីយប់ថ្ងៃទី០២ខែកក្ដដាឆ្នាំ២០២២នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះKM៣០-៣១ភូមិ កណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង ម៉ាHONDA DREAM C125 សេរី2020 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាក់លេខតាកែវ 1V 5926 បើកបរដោយឈ្មោះ លីស សុខហេង ភេទប្រុស អាយុ ២០ឆ្នាំ
មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
មានអ្នករួមដំណើរម្នាក់ឈ្មោះ ជាតិ ភេទប្រុសមានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរ
មានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបើកជែងរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណ រួចជ្រុលទៅបុកជាមួយម៉ូតូម៉ាកHONDA DREAM C125 សេរី2015ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ 1FD 1292 បើកបរដោយឈ្មោះ យី សុផា ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលទិសដៅផ្ទុយគ្នាបណ្តាលអោយរបួសធ្ងន់អ្នបើកបរម៉ូតូទាំង០២នាក់។
អ្នកបើកបរម៉ូតូរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យ។

ម៉ូតូខូចស្រាល០២គ្រឿងត្រូវបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមនិតិវិធី។
*សន្និដ្ឋាន*ករណីនេះបណ្តាលមកពីអ្នកបើកម៉ូតូឈ្មោះ លីស សុហេង ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បើកជែងរំលោភចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ៕

អត្ថបទដែលជាប់ទាក់ទង