អគ្គីភ័យឆេះមួយកន្លែង នៅផ្លូវ៣៦៩
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះថោង សុផល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០៣ខ្នងផ្ទះ។ ខូចខាតសម្ភារៈឆេះផ្ទះអស់ចំនួន៣ខ្នង រួមទាំងសម្ភារៈអស់២ខ្នងផ្ទះទាំងស្រុង នឹង០១ខ្នងយកសម្ភារៈចេញបាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៥ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ រថយន្ត ស្មើរនឹង ១៦ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍: រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប។ រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប។ រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។ រថយន្តបុរីប៉េងហួតចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ៕