ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីអ៊ុន ស្រីយ៉ាសង្ឃឹម បានលទ្ធផលល្អក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក

125

ភ្នំពេញ៖ ម្ចាស់មេដាយមាសវិញ្ញាសា ៣នាក់ទល់៣នាក់ ស៊ីហ្គេម នៅប្រទេសវៀតណាមថ្មីនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញឆន្ទៈខ្ពស់ថា នឹងទទួលបានលទ្ធផល ពីការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ នៅរដ្ឋ Birmingham សហរដ្ឋអាមេរិក។

កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានអោយដឹងថា សម្រាប់ការប្រកួតកីឡាប៉េតង់ពិភពលោក កម្ពុជាបញ្ជូនកីឡាការិនី២រូប គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា និងប្រតិភូ៣រូប ទៅចូលរួមប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសា ២នាក់ទល់២នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។
កម្ពុជាសង្ឃឹមថានឹងទទួលបានលទ្ធផលល្អដោយសារសហព័ន្ធមានផែនការច្បាស់
លាស់ក្នុងការសម្រិតសម្រាំងរកកីឡាការិនីដែលមានបទពិសោធន៍និងបច្ចេកទេសធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិញឹកញាប់។
កីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ការចេញទៅលើកនេះ គឺបានត្រៀមយ៉ាងល្អ ដោយធ្វើការហ្វឹកហាត់ និងសមផ្នែកបច្ចេទេសជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដើម្បីសហការគ្នាជាក្រុមអោយបានល្អ។ ស្រីយ៉ា បន្តថា ការប្រកួតមុនៗ គឺលេងវិញ្ញាសា ៣ទល់៣ អារម្មណ៍គឺ៣ ពីព្រោះត្រូវមានសិទ្ធិខ្លាំងទាំង៣។ តែលើកនេះ លេង២នាក់មានអារម្មណ៍ខ្លាំងជាង អាចជោគជ័យច្រើនជាង ដោយសារ៣នាក់ ចម្រាញ់យក២នាក់ដែលខ្លាំងជាង។

កីឡាការិនី រូបនេះបញ្ជាក់ទៀតថាថា ប្រទេសជាឧបសគ្គសម្រាប់កម្ពុជា មានពី៨ ទៅ ១០ប្រទេសដូចជាថៃបារាំងដាណាម៉ាកជាដើមដែលតែងតែប្រកួតស្វិតស្វាញជាមួយកម្ពុជាលើឆាកអន្តរជាតិ ក្នុងព្រឹត្តការណ៍ធំៗដូចជា ការប្រកួតស៊ីហ្គេម កម្រិតអាស៊ី ជើងឯកពិភពលោក និងពិភពលោក។

លោក សុខ ម៉ុង គ្រូបង្វឹកក្រុមជម្រើសជាតិ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពហុកីឡដ្ឋានអូឡាំពិកវិញ ធ្វើអោយកីឡាករ កីឡាករិនី ជម្រើសរើសជាតិ ទទួលបានការហ្វឹកហាត់ងាយស្រួលសម្រាប់វេលានិងទីលានគ្រប់គ្រាន់។លោកគ្រូបង្វឹករូបនេះ ស្នើឲ្យកីឡាការិនីទាំង២នាក់ បង្កើនសាមគ្គីជាក្រុមអោយល្អ ទើបទទួលបានជ័យជំនះ។

ការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ ធ្វើនៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា។ កម្ពុជាបញ្ជូនកីឡាការិនី និងប្រតិភូ សរុប៥នាក់ មានកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយកញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយគូ ២នាក់ទល់២នាក់ និងវិញ្ញាសាវាយយកពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង