ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន ធ្វើពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ទាំង៥សង្កាត់នៃអាណត្តិ៥

162

 

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានប្រាប់ អោយដឹងនៅព្រឹកថ្ងៃទី០៨ខែកក្ដដាឆ្នាំ២០២២នេះថាសម្រាប់ថ្ងៃនេះរដ្ឋបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានធ្វើពិធីប្រកាសសុពលភាពនៃក្រុមប្រឹក្សាសង្កាត់និមួយៗ ពោលគឺទាំង៥សង្កាត់នៅតាមបណ្ដាសង្កាត់របស់ខ្លួនក្នុងខណ្ឌចំការមននៃរាជធានីភ្នំពេញ។
ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទាំង៥នៅថ្ងៃនេះដោយរដ្ឋបាលខណ្ឌបានធ្វើការបែងចែកដល់អស់លោក.លោកស្រីដែលមានតួនាទីនៅថ្នាក់ខណ្ឌចំការមនគាត់អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ខណ្ឌចំការមននៃរាជធានីភ្នំពេញនៅតាមបណ្ដាសង្កាត់ទាំង៥ក្នុងមូលដ្ឋានខណ្ឌចំការមន។

នាឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមនដោយចូលរួមជាអធិបតីភាព នៅសង្កាត់ទន្លេបាសាក់បានមានមតិលើកឡើងដោយធ្វើការកោតសរសើ និង ធ្វើការផ្តាំផ្ញើទៅដល់អស់លោកជាចៅសង្កាត់ និង ចៅសង្កាត់រង ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវរួមដៃគ្នាបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានការរីកចម្រើនបន្តទៀតពោលគឺរីកចម្រើនលើគ្រប់វិស័យ។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងទៀតថា ដោយស្នើខិតខំបន្តទៀតក្នុងការបំរើបងប្អូនប្រជាពលរដ្ឋអោយ អស់ពីបេះដួងដើម្បីអោយបងប្អូនប្រជាពលរដ្ឋគាត់បន្តការគាំទ្របន្តទៀត។
ក្នុងនោះលោកអភិបាលខណ្ឌចំការមនថេង សុថុលបានលើកឡើងដោយជំរុញលកលៃធ្វើយ៉ាងណាអោយបានល្អប្រសើ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការក្នុងការកសាង និងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ៗចាំបាច់អោយបានកាន់តែល្អប្រសើរទ្វេរដង និងប្រកបដោយសមធម៌ និង មានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តន៍ការងារ តួនាទី និង ភារកិច្ច របស់ខ្លួនអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាអោយបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួននៅក្រោមតំបូលសាលាសង្កាត់ជាមួយគ្នាផងដែរ។

ជាមួយគ្នានោះលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានមានមតិដោយក្រែនរំលឹក និងធ្វើការណែនាំទៅដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់នាអាណត្តិទី៥នេះត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ពោលគឺខិតខំបំពេញការងាររបស់ខ្លួនក្នុងនាមជាអាជ្ញាធរសង្កាត់ដែលបងប្អូនប្រជាពលរដ្ឋគាត់បោះឆ្នោតគាំទ្រហើយក្នុងនាមជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋមិនមែនថៅកែឬចៅហ្វាយនាយគាត់នោះទេ។ដូចនេះត្រូវបម្រើដល់ពួកគាត់ដែលជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងនិងផ្ដល់នូវសេវាសាធារណៈនិងសេវាតម្រូវការជូនប្រជាពលរដ្ឋអោយបានល្អប្រសើនិងរហ័សទាន់ចិត្តឬទាន់ពេលវេលាដោយគ្មានការយឺតយ៉ាវឡើយ។

ជាមួយគ្នានោះនៅតាមបណ្ដាសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌចំការមនត្រូវអនុវត្តន៍នូវគោលនយោបាយភូមិ.សង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាព និង ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ និង រួមចំណែកក្នុងការអភិវឌ្ឍន៍មូដ្ឋានអោយបានល្អប្រសើនិងលើកកម្ពស់ជីវភាពរសនៅរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង