រថយន្ត ALPHARD ២គ្រឿងបុកគ្នា លើផ្លូវល្បឿនលឿន
កំពង់ស្ពឹ ៖ ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន រាជធានី ភ្នំពេញ _ ខេត្តព្រះសីហនុ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ត្រង់ចំណុ ចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ
បង្កឡេីងរវាងរថយន្ត ALPHARD បុករថយន្ដ ALPHARD។
រថយន្ត ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BQ-7666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរ01នាក់ស្រី មិនទា ន់ស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើតនៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដ ល់ចំណុចកើតហេតុបានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចបានបុករថយន្ត01គ្រឿងទៀត ម៉ាកALPHARD ពណ៌ស ពាក់ ផ្លាកលេខព្រះសីហនុ2D-9666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
រថយន្តទំនើបទាំង២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់អ្នកបើកបរនិងអ្នករួមដំណើរ សមត្ថកិច្ចនគរបាលចរាចរណ៍កំពុងជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមការផ្ដល់ព័ត៌មានបន្ថែមពីលោកវរសេនីយ៍ទោពៅ នឿន អធិការរ ទទួលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ អ្នករួមដំណើរ ជាជនបរទេស ប៉ុន្តែមិនស្គាល់ឈ្មោះ និងសញ្ជាតិ នៅឡើយ រីឯវត្ថុតាងរថយន្តទាំង០២គ្រឿង នគរបាលកំពុងស្ទូចយកទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្ដោះអាសន្ន ៕