ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជនពិការកម្ពុជា ចាក់វ៉ាក់សាំង មុនចេញទៅអាស៊ានប៉ារ៉ាហ្គេម

160

ភ្នំពេញ៖ថ្ងៃទី១៥កក្កដាម្សិលម៉ិញនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)និងជាប្រធានប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញបន្ថែម(ដូសទី៤និងដូសទី៥)នៅមជ្ឈមណ្ឌលកីឡា Premium មុនប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដាខាងមុខ។

ឯកឧត្តមមានប្រសាសន៍ថាការជ្រើសយកថ្ងៃសុក្រនេះចាក់វ៉ាក់សាំងដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ពីព្រោះដើម្បីកុំឲ្យកៀកថ្ងៃចេញដំណើរពេក។ ចំណុចនេះមានន័យថា ជាពេលវេលាសមរម្យមួយបង្ការក្រោយពេលចាក់កីឡាករ កីឡាការិនីអាចមានអាការក្ដៅខ្លួន
បន្ដិចបន្ដួច ឬធ្វើទុក្ខ ងាយស្រួលក្នុងដោះស្រាយ។

អ្វីដែលពិសេស ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពកាន់តែខ្ពស់ក្នុងការធ្វើដំណើរទៅនិងត្រឡប់មកវិញស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នៅកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយ គឺមានអត្រាឆ្លង ប៉ុន្ដែយើងគ្រប់គ្រងបាន។ តែលើកនេះ យើងធ្វើដំណើរទៅប្រទេសដទៃ ដើម្បីទៅប្រកួត។ អ៊ីចឹងសុខភាព សុវត្ថិភាពរបស់បងៗ ប្អូនៗ ទាំងអស់ដែលជាកីឡាករ កីឡាការិនីតំណាងកម្ពុជាដូចសម្ដេចតេជោបានលើកឡើងថ្ងៃមុន
ហើយ គឺសុខសុភាព និងសុវត្ថិភាព នៃការធ្វើដំណើរទៅប្រកួតហើយ និងត្រឡប់មកវិញ។ ហេតុនេះ វិធីសាស្ដ្រដែលអាចជួយបានខ្ពស់ជាងគេបង្អស់ អ្នកដែលបានចាក់៣ដូសហើយ ឈានដល់ចាក់ដូសទី៤ ឯអ្នកចាក់៤ដូសហើយ ឈានដល់ចាក់ដូសទី៥។

ការចាក់ហើយយើងសម្រាកយ៉ាងច្រើនកន្លះថ្ងៃ ឬ១ថ្ងៃទេ តែយើងអាចលេងបាន។ ប៉ុន្ដែបើអត់ចាក់ វាងាយនឹងឆ្លង តែបើយើងបានចាក់វ៉ាក់សាំង គឺយើងបានការពារ។ អ៊ីចឹងពេលយើងចេញទៅប្រកួតក្រៅប្រទេសនាពេលខាងមុខយើងអាចការពារបានទោះបីបើឆ្លង ក៏ស្រាលងាយនឹងព្យាបាលដែរ៕

អត្ថបទដែលជាប់ទាក់ទង