ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះប្រជុំជាមួយ គណៈកម្មការជំនាញទាំងអស់ ដើម្បីឲ្យយល់ច្បាស់ពីតួនារី ភារកិច្ច

68

ភ្នំពេញ៖ថ្ងៃទី២១កក្កដាម្សិលម៉ិញនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានកោះប្រជុំជាមួយគណៈកម្មការជំនាញទាំងអស់ដើម្បីត្រៀមការមកដល់នៃ
ព្រឹត្តិការណ៍ស៊ីហ្គេម។

ឯកឧត្តមមានប្រសាសន៍ថាគណៈកម្មការជំនាញទាំងអស់បាន់យល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ក្នុងការអនុវត្តទិសដៅការងារ ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
កិច្ចប្រជុំថ្ងៃនេះផ្ដោតសំខាន់អំពីការធ្វើការងារដោយប្រទាក់ក្រឡាគ្នាជាមួយគណៈកម្មការជំនាញទាំងអស់ហើយធ្វើការវែកញែកគ្នាឲ្យបានច្បាស់ថាមកទល់ថ្ងៃនេះតើការអនុវត្តការងារកន្លងមក មានឧបសគ្គអ្វីខ្លះ? ជាលទ្ធផល កិច្ចប្រជុំបានដោះស្រាយការងារជាច្រើន ពិសេសគណៈកម្មការជំនាញនីមួយៗបានយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួនហើយ
បានឯកភាពទាំងអស់គ្នាទៀតផង។

ឯកឧត្តមមានប្រសាសន៍ថា «យើងបានធ្វើការជាមួយគ្នា និងដោះស្រាយការងារច្រើន ទាំងការរៀបចំផ្សព្វផ្សាយការងាររកការឧបត្ថម្ភការងាររៀបចំស្នាក់នៅហូបចុកយើងបានបែងចែកគ្នាអស់ហើយ ដឹងថាអ្នកណាត្រូវធ្វើអ្វី។ ហេតុនេះ គោលការណ៍របស់ CAMSOC គឺឲ្យគណៈកម្មការជំនាញនីមួយៗ ទទួលខុសត្រូវ ហើយពេលណាមានការណែនាំបន្ថែម ត្រូវយកមកផ្សព្វផ្សាយនិងបញ្ជូនជាផ្លូវការក្នុងអង្គប្រជុំដើម្បីឲ្យគាត់ទទួលបានតួនាទីភារកិច្ច
ហ្នឹងបានត្រឹមត្រូវ ហើយច្បាស់លាស់ល្អ»។

អ្វីដែលជាការពាក់ព័ន្ធនេះគឺយើងធ្វើឲ្យបានកម្រិតមួយថាយើងមានភាពជាក់លាក់នៅក្នុងការផ្ដល់តួនាទីភារកិច្ច ហើយមានភាពជាក់លាក់ក្នុងការទទួលខុសត្រូវ។ អ៊ីចឹងឥលូវនេះ គណៈកម្មការទាំងអស់ បានឯកភាពគ្នាទាំងអស់ និងមានការយល់ដឹងអំពីការងាររបស់យើង ហើយបន្ដធ្វើការសហការគ្នាបន្ថែមទៀតក្រោមយន្ដការរួមនិងឯកភាពគ្នាតែមួយដើម្បីឆ្ពោះទៅរកជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង