ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាត់ ចំរើន ជួបជាមួយអ្នកជំនាញ លើកទម្ងន់អន្តរជាតិ

129

ភ្នំពេញ៖ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) អគ្គលេខាធិការ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡា SEA GAMES 2023 និងប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារបច្ចេកទេស ជាមួយលោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF និងជាអនុប្រធានទី១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សាប្រតិបត្តិ TAWA និងអ្នកជំនាញ លើកទម្ងន់ប្រទេសថៃ ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាអ្នកជំនាញទំាង២រូប នេះ បានចុះពិនិត្យនិង ផ្តល់បទពិសោធន៌ រៀបចំព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពិនិត្យមើលសមត្ថភាពមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកប្រភេទកីឡាទម្ងន់កម្ពុជា ដើម្បីអនុវត្តន៍នាSEA GAMES 2023ខាងមុខនេះ ។

ឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ថា លោកបានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF និងជាអនុប្រធានទី១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សា ប្រតិបត្តិ TAWA និងអ្នកជំនាញលើកទម្ងន់ ប្រទេសថៃ ដែលបានមក ដល់ទឹកដីកម្ពុជា និងបានចុះត្រួតពិនិត្យ មើលកន្លែងហ្វឹកហាត់កីឡាករ -កីឡាការិនីលើកទម្ងន់កម្ពុជា នៅពហុកីឡដ្ឋានមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង