ប្រកួតប៉េងប៉ុងជើងឯកជាតិ៖ មហាផ្ទៃបានមេដាយមាស ច្រើនជាងគេទៀតហើយ
ភ្នំពេញ៖ការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកជាតិដែលបានបញ្ចប់កាលពីថ្ងៃទី២២កក្កដានោះក្រុមក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេទៀតហើយ។
នេះជាការប្រកួតដែលប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡា។
ពិធីបិទការប្រកួតមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធដែលជា
ប្រធានសហព័ន្ធ និងេកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡា។
លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថាការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិនេះចាប់ផ្តើមការប្រកួតជាផ្លូវការនាថ្ងៃទី១៩រហូតដល់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២ប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានក្លិបចូលរួមចំនួន១០ក្លិបលើក៤វិញ្ញាសាធំគឺវិញ្ញាសាឯកត្ត
ជនបុរស-នារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយក្រុមបុរស។
ក្លិបទំាង១០ដែលចូលរួមមានក្លិបកីឡាវាយកូនឃ្លីលើតុរដ្ឋសភាសែនជ័យក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃក្លិបកីឡាវាយកូនឃ្លីលើតុឌីណាម៉ិចក្លិបកីឡាវាយកូនឃ្លីលើតុអូតូ
ប៊ល ក្លិបកីឡាវាយកូនឃ្លីលើតុព្រះនរាយ៍ ក្លិបកីឡាវាយកូនឃ្លីលើតុ៥បៀល (5build) ក្លិបកីឡាវាយកូនឃ្លីលើតុបុរី ជីប៊ីអេស៊ីដេន ក្លិបកីឡាវាយកូនឃ្លីលើតុលីស៊ីងគ្រុប ក្លិបកីឡាវាយកូនឃ្លីលើតុសេនត្រលផកស្ពតខំផ្លិច និងក្លិបកីឡាវាយកូនឃ្លីលើតុហ្វើសសាត។
សម្រាប់វិញ្ញាសាវាយគូបុរស៖មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃមេដាយប្រាក់បានទៅលើក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើក្លិប បុរី ជីប៊ីអេស៊ីដេន និងក្លិប ៥បៀល (5build)។ វិញ្ញាសាវាយក្រុមបុរស៖មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិប ឌីណាម៉ិច និងមេដាយសំរិទ្ធបានទៅលើក្លិបព្រះនរាយ៍ និងក្លិបបុរី ជីប៊ីអេស៊ីដេន ។
ចំណែកវិញ្ញាសាវាយឯកត្តជនបុរស៖មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើក្លិបក្រសួងមហាផ្ទៃ និងក្លិបក្រសួងមហាផ្ទៃ។
ចំណែកវិញ្ញាសាវាយឯកត្តជននារី៖មេដាយមាសបានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុបមេដាយប្រាក់បានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុបនិងមេដាយសំរិទ្ធបានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុប និងក្លិបក្រុមហ៊ុនលីស៊ីងគ្រុប ៕ដោយ៖រ៉ូហ្សា