ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាផ្លូវការកីឡាជនពិការកម្ពុជា បានមេដាយមាស៧គ្រឿងប្រាក់១០គ្រឿង និងសំរិទ្ធ១១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១

208

ភ្នំពេញ៖ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ដែលធ្វើនៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី៣០កក្កដាមកនោះបានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី៦សីហានេះ។
អ្វីដែលនៅសេសសល់គឺការប្រារព្ធពិធីបិទនិងការប្រគល់ទង់អាស៊ានប៉ារ៉ាហ្គេមដល់កម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្តសម្រាប់អាស៊ានប៉ារ៉ាហហ្គេមលើកទី១២នាឆ្នាំ២០២៣នាល្ងាចនេះតែប៉ុណ្ណោះ ។

អាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះកម្ពុជាបានបញ្ជូនកីឡាចំនួន១១ប្រភេទក្នុងចំណោម១៤ប្រភេទទៅចូលរួមដែលក្នុងនោះមានអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និង នារី
បាល់បោះរទេះបុរស និង នារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល(៥នាក់ម្ខាង)
វាយកូនឃ្លីលើតុ លើកទម្ងន់ អុកអន្តរជាតិ និង ប៊ូស្យា ។

គួរជាទីមោទនៈណាស់កីឡាករ កីឡាការិនីជនមានពិការភាពបានបង្ហាញនូវសមត្ថ
ភាពពិត តាមពាក្យថា ពិការភាព មិនមែនអសម្ថភាពទេ ។ សូមចូលរួមអបអរសាទរ ដែលជនពិការកម្ពុជាដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ក្នុងកិច្ចបញ្ចប់ ASEAN Para Games លើកទី១១ឆ្នាំ ២០២២ នេះ។ សូមជួយដល់ជនមានពិការភាព លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមឲ្យបានដល់ពួកគេ ។
ក្នុងប្រវត្តិអាស៊ានប៉ារ៉ាហ្គេមនេះជាលើកដំបូងហើយដែលកម្ពុជាដណ្ដើមបានមេដាយហួសពីការរំពឹងទុកបែបនេះ ។
សូមមើលប្រវត្តិមេដាយរបស់កម្ពុជាក្នុងអាស៊ានប៉ារ៉ាហ្គេមកន្លងមក ៖
-លើកទី១ឆ្នាំ២០០១នៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង
ប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿងសរុប៣គ្រឿង ។

-លើកទី២ឆ្នាំ២០០២៣នៅប្រទេសវៀតណាមកម្ពុជាដណ្ដើមបានមេដាយសរុបចំនួន៩
គ្រឿងគឺមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៣គ្រឿង ។
-លើកទី៣ឆ្នាំ២០០៥នៅប្រទេសហ្វីលីពីនកម្ពុជាដណ្ដើមបានមេដាយសរុប៥គ្រឿងគឺ
មេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ២គ្រឿង ។
-លើកទី៤ឆ្នាំ២០០៧(តែរៀបចំនៅដើមឆ្នាំ២០០៨)នៅប្រទេសថៃកម្ពុជាដណ្ដើមបានតែមេដាយប្រាក់១គ្រឿងប៉ុណ្ណោះ ។

-លើកទី៥ឆ្នាំ២០០៩នៅប្រទេសម៉ាឡេស៊ីកម្ពុជារកបានមេដាសរុបចំនួន៧គ្រឿងក្នុង
នោះមេដាយមាស១គ្រឿងប្រាក់២គ្រឿង និង សំរិទ្ធ៤គ្រឿង ។
-លើកទី៦ឆ្នាំ២០១១នៅប្រទេសឥណ្ឌូនេស៊ីកម្ពុជារកបានមេដាយសរុបចំនួន៧គ្រឿង
ដែលក្នុងនោះមេដាយប្រាក់៥គ្រឿង និងសំរិទ្ធ២គ្រឿង ។
-លើកទី៧ឆ្នាំ២០១៣(តែរៀបចំនៅដើមឆ្នាំ២០១៤)កម្ពុជាដណ្ដើមបានមេដាយសរុបចំ
នួយ៩គ្រឿងដែលក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង ។
លើកទី៨ឆ្នាំ២០១៥នៅសឹង្ហបូរីកម្ពុជារកបានមេដាយសរុបចំនួន៩គ្រឿងដែលក្នុងនោះមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង។

-លើកទី៩ឆ្នាំឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជារកបានមេដាយសរុបចំនួន១០
គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៥គ្រឿង និងប្រាក់៥គ្រឿង ។
លើកទី១០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារការរាតត្បាតនៃមេរោគកូវីដ ១៩ ។
-លើកទី១១ឆ្នាំ២០២២នៅប្រទេសឥណ្ឌូនេស៊ីនេះកម្ពុជាដណ្ដើមបានមេដាយសរុប
ចំនួន២៨គ្រឿងគឺមេដាយមាស៧គ្រឿង មេដាយប្រាក់ចំនួន១០គ្រឿង និងមេដាយសំរិទ្ធចំនួន១១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង