ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២សម្រាប់ជនពិការ ខ្សោយសតិបញ្ញា

160

ភ្នំពេញ៖ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទានិងជាអនុប្រធានក្នុងនាម
គណ:កម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានអញ្ជើញបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តនាឆខេត្តបាត់ដំបងប្រចាំឆ្នាំ២០២២សម្រាប់ជនបញ្ញាខ្សោយ។

សម្រាប់ការប្រកួតនេះមាន៣ វិញ្ញាសា គឺ វិញ្ញាសាអត្តពលកម្ម ប៊ូល និងបាល់ទាត់ ដោយមានគ្រូបង្វឹក គណៈកម្មការបច្ចេកទេស អាណាព្យាបាល និងកីឡាករ-កីឡាការិនីសរុប
ប្រមាណ ១៥០ នាក់ មកពីខេត្តបន្ទាយមានជ័យ និងស្រុកជុំវិញខេត្តបាត់ដំបង ។
លោកសែមសុខាបានកោតសរសើរចំពោះលោកអភិបាលខេត្តបាត់ដំបងជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាស្ប៉េស្បាល់អូឡាំពិកកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមលើកស្ទួយនិងរួមចំណែកជួយលើវិស័យពិការភាព ជាពិសេសវិស័យកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោកបានបន្តថាគណៈកម្មាធិការជាតិស្បេស្បាល់អឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានាព្រមទាំងបានបណ្តុះ
បណ្តាលមន្ត្រីជំនាញធ្វើការហ្វឹកហាត់ដល់ជនពិការខ្សោយសតិបញ្ញាក្នុងគោលបំណងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គម ។

ក្នុងឳកាសបើកការប្រកួតនេះក៏មានពិធីប្រគល់វិញ្ញាបនប័ត្របាល់ទាត់ស្ប៉េស្យាល់អូឡាំពិកចំណាត់ថ្នាក់លេខ១ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២១នៅក្លិបកីឡាហ្កាឡាក់ស៊ីមានទីតាំងស្ថិតក្នុងសង្កាត់ស្លាកែត ក្រុង- ខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបងតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបងលោកឃ្លាំងចន្ធូអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធតំណាង និងតំណាងខេត្តបន្ទាយមានជ័យ មាតាបិតា អាណាព្យាបាល ក្មួយៗកីឡាករ-កីឡាការិនី ជនពិការភាព និងជនបញ្ញាខ្សោយ ខេត្តបាត់ដំបង និងមកពីខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង