ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងនាយចឹម បែកសង្សារជាមេម៉ាយកូនមួយក្តៅៗ នាយចឺមបង្ហាញមុខ ដៃគូថ្មីភ្លាម

348

 

ភ្នំពញ៖ ចំណងស្នេហារវាង តារាចម្រៀង នាយចឺម និងអ្នកមេម៉ាយកូនមួយ សាច់ខ្ចីដូចបណ្តូលចេក សេង សុឃីម ត្រូវបានគេទម្លាយថាបានដល់ទីបញ្ចប់ហើយនៅ ពេលថ្មីៗនេះ។ ទើបនឹងលេចលឺដំណឹងមិនបានប៉ុន្មានផងស្រាប់តែមុននេះនាយចឺមបង្ហាញមុខដៃគូថ្មីបាត់។
ទាំងទស្សនិកជន និងអ្នកនៅក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីរឿងរ៉ាវ ស្នេហាក្រៅឆាករបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ នាយចឺមថា តារា ចម្រៀងរូបនេះនិយមផ្លាស់ប្តូរស្នេហាជាតារាសម្តែងស្រីសិចស៊ីស្រស់សោភាជាច្រើនបន្តបន្ទាប់ ហើយចុងក្រោយគឺតារាប្រុសរូបនេះបានប្រកាសចំណងស្នេហាជាមួយនឹងអ្នកមេម៉ាយកូនមួយសេង សុឃីម រហូតបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង។

ប៉ុន្តែដំណឹងស្នេហ៍មួយឆាវមិនបានមួយឆ្នាំផងស្រាប់តែមុននេះលេចចេញដំណឹងថាចំណងស្នេហាពួកគេបានដើរ ដល់ផ្លូវទាល់ហើយ។ ស្របពេលនឹងដំណឹងស្នេហាចែកផ្លូវគ្នាដើរនេះដែរស្រាប់តែនាយចឺមបានបង្ហាញមុខនារីម្នាក់ដែលខ្លួនអះអាងថាជាដៃគូថ្មី ដោយលោកបានលើកឡើងថា”ដៃគូថ្មី បទថ្មីមួយបទចាស់មួយ។ លេចចេញមតិចម្រុះជាច្រើនជុំវិញការបញ្ចេញរូបថតកៀកកើ យនឹងនារីម្នាក់ខាងលើរហូតអ្នកខ្លះបញ្ចេញមតិរិះគន់ថាជារឿងមិនល្អដែលត្រូវផ្លាស់ប្តូរពីនារីម្នាក់ទៅនារីម្នាក់ ដែលអាចនឹងអស់តម្លៃ។ នារីម្នាក់លើកឡោះងថា ធ្វើជាមនុស្សប្រុសកុំសាវ៉ាពេកអី ចុងក្រោយជួបមនុស្សស្រីសណ្តានមិនល្អបានមនុស្សស្រីល្អនៅជិតខ្លួនហើយ មិនចេះថែ។

ក៏នៅមានការបញ្ចេញយោបល់ជាច្រើនទៀតជុំវិញការបង្ហាញដៃគូថ្មី ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើនារីខាងត្រឹមជាដៃគូសម្តែង ឬក៏ជាគូស្នេហ៍ដែរ។
សូមបញ្ជាក់ថា៖ មានឈ្មោះពិត សុខ មេសា មកពីភូមិមហាឫស្សី ស្រុកកងមាស ខេត្តកំពង់ស្ពឺ។នាយចឺមចាប់ផ្តើមល្បីឈ្មោះនឹងរឿងរ៉ាវផ្លាស់ប្តូរស្នេហាជាមួយនឹងតារាសម្តែងស្រីមួយចំនួនជាបន្តបន្ទាប់ ហើយក៏ធ្លាប់ជួបរឿងអាស្រូវត្រូវគេវាយព្រោះទាក់ទងសង្សាគេដែរ។ គេរងចាំការបញ្ជាក់បន្ថែមពីនាយចឺម និងតារាសម្តែងស្រីជំនាន់ថ្មីខាងលើថាពួកគេប្រកាសឬទេថាត្រូវជាអ្វីនឹងគ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង