ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ប្រដាល់សកល នឹងចេញទៅប្រកួត នៅប្រទេសសឹង្ហបូរី នាខែកញ្ញា

83

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានត្រៀមរួចជាស្រេចហើយដើម្បីបញ្ជូនកីឡាកររបស់ខ្លួនចំនួន២រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ Syed Kadir Boxing Championship 2022។
តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី៩ដល់ទី១១កញ្ញានាខែក្រោយនេះ។កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង២រូបដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិ
ការណ៍នោះមាន កីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ។

អ្នកប្រដាល់សកលកម្ពុជាទាំង២នេះទើបតែដណ្ដើមបានមេដាយសំរឹទ្ធម្នាក់១គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ ដោយកីឡាករ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងកីឡាករ ហ៊ុន គឹមហ៊ាង បានឈ្នះកីឡាករមីយ៉ាន់ម៉ាដោយវាយឲ្យសន្លប់ក្នុងទឹកទី១។

លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមិនបានដឹង
ថាក្នុងព្រឹត្តិការណ៍នេះមានប្រទេសចំនួនប៉ុន្មានចូលរួមនោះទេទាល់តែទៅដល់ប្រទេសសឹង្ហបូរីទើបអាចដឹងបាន។ទោះជាយ៉ាងណាក្នុងខណៈដែលកម្ពុជាកំពុងតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣នោះការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិបែបនេះពិតជាមានសារសំខាន់បំផុតសម្រាប់វាស់ស្ទង់ពីការរីកចម្រើនរបស់កីឡាបន្ទាប់ពីកម្ពុជាទើបតែបានទទួល
គ្រូបង្វឹកមកពីកាហ្សាក់មកជួយបង្ហាត់កាលពីពេលថ្មីៗនេះ។

ក្រៅពីការប្រកួតជាលក្ខណៈអន្តរជាតិខាងលើនេះសហព័ន្ធក៏នឹងត្រៀមបញ្ជូនក្រុម
ជម្រើសជាតិប្រដាល់សកលកម្ពុជាទៅចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី នៅប្រទេសហ្សកដង់(Jordan)នាខែតុលាខាងមុខនេះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង