ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រគល់ពានជូនបេក្ខជន លីម តិចម៉េង ក្នុងកម្មវិធីCambodian Idol រដូវកាលទី៤

111

ភ្នំពេញ៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្ររបស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

កម្មវិធីនេះបានចាប់ផ្ដើមអស់រយៈពេល កន្លះឆ្នាំមកហើយ(៦ ខែ) ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ដែលមានបេក្ខភាពមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។

ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនសរុបចំនួន ៤រូប ទី១-លោក នាង ដាវីន ទី២-លោក ថុល សុភិទិ ទី៣-លោកលីម តិចម៉េង និងទី៤-លោក ស៉ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជនបានបង្ហាញឱ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។

ជាទីបញ្ចប់ក្នុងការប្រកួតនេះ បេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីជាម្ចាស់ពាននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន ដែលមិនបានលើកពានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល៕. សំរិត

អត្ថបទដែលជាប់ទាក់ទង