ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាលកីឡា វាយកូនឃ្លីលើតុកម្រិតអន្តរជាតិ

143

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្រៀនដោយអ្នកជំនាញមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។

លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការនៃសហព័ន្ធនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថាការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនេះជាផែនការមេរបស់លោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាក្នុងការពង្រឹងសមត្ថភាពអាជ្ញាកណ្តាលកម្ពុជាឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិដើម្បីត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។

លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣៥ នាក់និងបញ្ចប់នៅ ថ្ងៃទី៣១ សីហាឆ្នាំ២០២២បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិតែម្តងចំពោះសិក្ខាកាមទំាងអស់បានមកសិក្សាវគ្គនេះមានសិទ្ធិធ្វើជាអាជ្ញាកណ្តាលព្រឹតិ្តការណ៍ការប្រកួតកីឡាSEAGAMES2023លើកទី៣២នៅប្រទេសកម្ពុជាចំណែកអ្នកមិនបានចូលរួមសិក្សាវគ្គនេះ មិនអាចក្លាយជាអាជ្ញាកណ្តាលឡើយ។

ក្នុងចំណោមសិក្ខាកាមចំនួន៣៥នាក់មានសិក្ខាកាមចំនួន៩នាក់ធ្វើការប្រឡងចូលរួមអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះបង្ហាញថាសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានឹងមានលទ្ធភាពខ្លាំងក្នុងការបង្កើតធនធនាមនុស្សរបស់ខ្លួន ជាពិសេសកីឡាករ-កីឡាការិនីឆ្នើម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង