ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ 7thAerobic Gymnastic ASIAN Championships 2022 នៅប្រទេសថៃ គឺជាការវាស់សមត្ថភាពដ៏សំខាន់

129

ភ្នំពេញ៖ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកីឡាកាយ សម្ព័ន្ធកម្ពុជា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំគ្រូបង្វឹកគ្រូជំនួយអាជ្ញាកណា្តលនិងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិចំនួន១៨
នាក់ ទៅចូលរួមការប្រកួតកីឡាកាយ សម្ព័ន្ធអេរ៉ូប៊ិកជើង ឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នៅប្រទេសថៃ ។

លោកណយ ផាណាបានមានប្រសាសន៍ថាការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើង
ឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នឹងប្រព្រឹត្តិទៅនៅប្រទេសថៃ ពីថ្ងៃទី ៣១ ខែសីហា ដល់ទី ៦ ខែកញ្ញា ឆ្នាំ២០២២ ដោយសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា នឹបញ្ជូនប្រតិភូចំនួន ១៨ នាក់ទៅចូលរួម រួមានចៅក្រមអន្តរជាតិ ២ នាក់គ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ព្រមទាំងកីឡាករ -កីឡាការិនី១៣នាក់ក្នុងនោះមានកីឡាការិនី៨នាក់និងកីឡាករ៥នាក់លោកបានដាក់គោលដៅច្បាស់លាស់ ក្នុងការដណ្តើមយកមេដាយជូនជាតិ ។

ការប្រកួតលើកនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់សហព័ន្ធព្រោះជាព្រឹត្តិការណ៍ធំដែល មានប្រទេសសសម្បូរ ទៅដោយកីឡាករ-កីឡាការិនីល្អ និងខ្លាំងដូចជាប្រទេសជប៉ុន ប្រទេសអឺរ៉ង់ ប្រទេសកូរ៉េ ខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងប្រទេសវៀតណាម ប៉ុន្តែរូបលោក នៅតែមានសង្ឃឹម ជានិច្ចក្នុង ការដណ្តើម មេដាយជូនជាតិ ហើយក៏ជាការប្រកួត ដើម្បីស្ទាប់ស្ទង់សមត្ថភាពកីឡាករ – កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ត្រៀមព្រឹត្តិការណ៍ ការប្រកួត កីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ព្រឹត្តិការណ៍នេះក៏នាំឲ្យក្រុមអត្តពលិកកម្ពុជាបានស្គាល់លក្ខណៈបច្ចេកទេសកម្រិត
អន្តរជាតិ កាន់ តែច្រើន ឲ្យបានច្រើនថែមទៀត ដែលនេះជាឧិ៍កាសដ៏ល្អឆ្ពោះ ទៅរកការអភិឌ្ឍនបច្ចេកទេស ហើយជាចំណុចសំខាន់បំផុតដើម្បីស្ទាប់ស្ទង់សមត្ថភាព និង ឈានជើងទៅដល់កម្រិតណា SEA GAMES ២០២៣។
ការប្រកួតកីឡាកាយសម្ព័ន្ធ អេរ៉ូប៊ិកជើងឯកអាស៊ីឆ្នាំ២០២២នេះមានចំនួន១៣ប្រទេស ដោយមានក្រុមកីឡាករ-កីឡាការិនី ចំនួន២៩៥នាក់ច្រើន ជាងគេបំផុត នៃការប្រកួត ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា មាន៨ វិញ្ញាសា ប្រភេទអាយុលើស ពី១៨ ឆ្នាំ មាន ៤ វិញ្ញាសា ឯកត្តជនបុរសប្រកួតគូ ទ្រីយ៉ូ និងប្រកួតជាក្រុម ប្រភេទអាយុក្រោម ១៨ ឆ្នាំ មាន៣វិញ្ញាសា ឯកត្តជននារី គូចម្រុះ និងទ្រីយ៉ូ ហើយទី៣ ប្រភេទយុវជនអាយុពី ១៥ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលមានការប្រកួតវិញ្ញាសាឯកត្តជននារី និងប្រកួតជាក្រុម។
ការប្រកួតសម្រាប់អាយុលើស១៨ឆ្នាំ អាយុក្រោម១៨ ឆ្នាំ និងយុវជនអាយុចាប់ពី ១៥ ដល់១៧ឆ្នាំត្រូវតែស្វែងរកឲ្យបានមេដាយដូចគ្នាទោះមេដាយកម្រិតណាក៏ដោយឲ្យតែយើង
ដណ្តើមឲ្យបាន តែគោលដៅធំរបស់យើង គឺឈានទៅរកមេដាយ។

លោកបន្តថា ដោយសារ មានការដាក់ចេញ នូវសេចក្តីណែនាំពីលោកបណ្ឌិត ថោង ខុន ជាប្រធានសហព័ន្ធ គឺយើងពិនិត្យឃើញថា ការអនុវត្តការងារ របស់យើងសព្វថ្ងៃនេះ បានដើរចូលទៅក្នុងគន្លងផែនការដែលយើងបានព្រាងទុក។ការប្រកួតនេះនឹងមានលទ្ធផលល្អដោយយើងមានភាពស្តង់ដាក្នុងការឈានទៅដណ្តើមបានមេដាយចូលជាង៩០ភាគរយទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង