ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង ៣ បើកការប្រជុំជាមួយក្រុមហ៊ុនមហាហង្ស រឿងកម្មវិធី Miss Grand Cambodia

100

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំជាមួយខាងភាគីក្រុមហ៊ុន មហាហង្ស ពាក់ព័ន្ធនឹងរឿងកម្មវិធី Miss Grand Cambodia ដែលកម្មវិធីមួយនេះ ថ្មីៗនេះទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកសិល្បៈ ក៏ដូចជាមហាជន ទៅលើឈុតសម្លៀកបំពាក់ដែលមានភាពសិចស៊ីជ្រុល ពិបាកទទួលយក។

ទាក់ទិនទៅនឹងសកម្មភាពបែបនេះ កាលពីនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ពិនិត្យឡើងវិញអំពីរឿងបវរកញ្ញា ព្រមទាំងបញ្ជាក់ឱ្យដឹងថា ៖ «ថ្ងៃក្រោយសូមឱ្យមើលរឿងហ្នឹងឡើងវិញតិច ខ្ញុំមិនថាខុសសត្រូវយ៉ាងម៉ិចទេ ក៏ប៉ុន្តែមតិមហាជនគឺសម្ដែងនូវការសោកស្ដាយ ត្រូវស្ដាប់សំឡេងនេះផង ហើយធ្វើការកែតម្រូវ»។

សម្ដេចបានបន្តថា ៖ «ក្មួយៗ ដែលជាអ្នកទៅសម្ដែងគឺពុំមានកំហុសទេ គឺឱ្យសម្ដែងយ៉ាងម៉ិច គឺសំដែងអ៊ីចឹង គេឱ្យស្លៀកអី ត្រូវស្លៀកតាមគេ បើមិនស្លៀកតាមគេវាមិនត្រូវស្តង់ដារប្រកួត អ៊ីចឹងមិនខុសក្មេងៗអ្នកទៅប្រកួតទេ វាខុសអ្នកចាត់ការ អ្នកដឹកនាំ»៕
ទាក់ទិនទៅនឹងសកម្មភាពបែបនេះ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រសួងកិច្ចការនារី ក៏បានសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែប នេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង