ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ូបេគីស្ថានជាគោលដៅ សម្រាប់ប្រដាល់សកលហ្វឹកហាត់ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

122

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដាក់គោលដៅជ្រើសរើសយកប្រទេសកាហ្សាក់ស្ថានឬអ៊ូបេគីស្ថានជាកន្លែងហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។
ប្រទេសទាំងពីរនេះមានជំនាញប្រដាល់សកលកម្រិតពិភពលោកដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជាបានប្រាប់ ឲ្យដឹងថា គ្រូបង្វឹកថ្មី ដែលទទួលបានការជួយគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC
លោក Kassymhanov Berikbol Amantayevich ដែលជាគ្រូបង្វឹកថ្មីនោះ ក៏បានរៀបចំការស្នើសុំទៅកាន់CAMSOCក្នុងការបញ្ជូនអត្តពលិកប្រដាល់សកលទៅហាត់នៅប្រទេសកាហ្សាក់ស្ថានឬអ៊ូបេគីស្ថានដែលជាប្រទេសមានកម្រិតប្រដាល់សកលលំដាប់ថ្នាក់ពិភពលោក។

ក្រៅពីការហ្វឹកហាត់បំប៉នក្នុងស្រុកគ្រូបង្វឹករូបនេះក៏មានការគម្រោងទៅហាត់នៅក្រៅប្រទេសដែរ ដោយគាត់បានបញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេសមានសារសំខាន់ណាស់ ព្រោះទី១គឺដកស្រង់បច្ចេកទេសជាមួយកីឡាករបរទេសហើយទី២នោះគឺប្រកួតដកស្រង់បច្ចេកទេសឲ្យបានច្រើនពីព្រោះថាការហ្វឹកហាត់គឺតម្រូវឲ្យមានការប្រកួតជាប្រចាំដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ក៏ដូចជាវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ពួកគាត់យ៉ាងដូច្នេះដែរ។
នៅចុងឆ្នាំនេះគាត់គ្រោងស្នើសុំទៅកាន់CAMSOCដោយយកកីឡាករយើងទៅហាត់នៅកាហ្សាក់ស្ថាន ឬអ៊ូបេគីស្ថានដែលប្រទេសទាំងពីរនោះបើយើងនិយាយពីប្រដាល់សកលគឺលំដាប់ពិភពលោកដែលសម្បូរដោយធនធានកីឡាករល្អ។ដូច្នេះយើងគ្រោងនឹងបញ្ជូនតាមរយៈការស្នើសុំទៅកាន់CAMSOC ដើម្បីទៅបោះជំរំហ្វឹកហាត់ ក៏ដូចជាប្រកួតដកស្រង់បច្ចេកទេសនៅទីនោះតែម្ដង។

លោកKassymhanov Berikbol Amantayevichបានបន្ដថាតាមគម្រោងយើងគ្រោងបញ្ជូនទៅចំនួន២សប្ដាហ៍។ យើងគិតថា នឹងចេញទៅហាត់នៅអំឡុង ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីការហ្វឹកហាត់នេះបញ្ចប់ដល់ឆ្នាំក្រោយយើងនឹងរៀបចំឲ្យពួកគាត់បានចេញទៅហាត់ម្ដងទៀតដែរ ដើម្បីឲ្យសមត្ថភាពពួកគាត់កាន់តែល្អប្រសើរ។
កាលពីពេលថ្មីៗនេះសហព័ន្ធប្រដាល់សកលកម្ពុជាក៏ធ្លាប់បានបញ្ជូនកីឡាករកម្ពុជាចំនួន៩រូបទៅហាត់នៅថៃរយៈពេល២សប្ដាហ៍។ការហ្វឹកហាត់នេះក៏ក្នុងទិសដៅពង្រឹងសមត្ថភាព ដើម្បីស៊ីហ្គេមឆ្នាំ២០២៣ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង