ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបិទបើកកីឡាជាតិលើកទី៣ គឺជាការសាកល្បងសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

2,463

ភ្នំពេញ៖ ខែវិច្ឆិកាខាងមុខនេះការប្រកួតកីឡាជាតិ (National Games) លើកទី៣ នឹងត្រូវរៀបចំធ្វើឡើងវិញ។
ពិធីបើក-បិទព្រឹត្តិការណ៍នេះ គឺជាការសាកល្បងដ៏សំខាន់ ដើម្បីពិនិត្យ វាយតម្លៃ និងកែតម្រូវ សម្រាប់ត្រៀមដំណើរឆ្ពោះទៅរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
នេះជាការបញ្ជាក់របស់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC)ក្រោយចប់កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការទីលានប្រកួត និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះ ក៏បានជជែកគ្នា អំពីការរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយនឹងមានការរៀបចំអោយមហាជនចូលរួមទស្សនា ទៅតាមច្រកចេញ-ចូល ដែលគណៈកម្មការរបស់ CAMSOC បានរៀបចំសាកល្បង ដូចទៅនឹងការរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ។

ពិធីបើក បិទកីឡាជាតិនេះគឺជាការសាកល្បងចរន្ដនៃភ្ញៀវសាកល្បងនៃការរៀបចំទី
តាំងអ្នកចូលរួមសាកល្បងក្នុងការរក្សានូវសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗនិងសាក
ល្បងការសម្ដែងតូចមួយ។ការសាកល្បងទាំងអស់នេះគឺជាការសាកល្បងឲ្យយន្ដការនៃប្រព័ន្ធទាំងអស់ដើរ បើមានខ្វះខាតអ្វី មានចំណុចណាឆ្គង ឬពេលអនុវត្តទៅ ចំណុចណាធ្វើត្រូវ យើងរក្សាទុក ហើយចំណុចណាធ្វើខុស ឬមិនទាន់ត្រូវ គឺយើងនឹងកែប្រែ និងរៀបចំឲ្យហើយ រហូតដល់ស៊ីហ្គេមយើងរៀបចំពិធីបើកបិទដោយកាត់បន្ថយភាពខុសឆ្គងឲ្យបានច្រើនបំផុត
តាមដែលអាចធ្វើបាន។

ការប្រកួតកីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ៥ចំណុច រួមមាន១៖ ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេស ដែលបានបណ្ដុះបណ្ដាលរួច ឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែង នៅលើទីលាន ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
២៖ កីឡាករ កីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រ
កួត។៣៖អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។៤៖តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃ
ការប្រកួតជាលក្ខណៈហ្គេម។៥៖ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោល
ការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង