ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាបង្ហាញម៉ូត កញ្ញា ប្រាសាទ ដាវីន ធ្វើឲ្យគេភ្ញាក់ផ្អើល នឹងឈុតប្រណីតថ្មីមួយ ក្នុងកម្មវោធីប្រកួតកញ្ញាឯកទូទាំងប្រទេស

152

 

ភ្នំពេញ៖ ក្រោយពីផ្អាកការងារសិល្បៈមួយរយៈស្រាប់តែលេចមុខវិញ តារាម៉ូដែលសិចស៊ី អ្នកនាងប្រាសាទ ដាវី នៅតែមានរូបរាងខ្ពស់ស្រឡះ លេងខ្លួនបែបសិចស៊ីដដែល។ មុននេះ នាងបានធ្វើឲ្យគេចាប់ ភ្លឹក និងពិនិត្យអង្កេតទៅលើទម្រង់សម្លៀកបំពាក់មួយដែលត្រូវបានច្នៃយ៉ាងប្រណីតដោយហាងសុផលកាត់ដេរ។ សិល្បករ ដែលបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រកួតកញ្ញាឯកទូទាំងប្រទេសកាលពីពេលថ្មីៗនេះ ។

ក្រៅពីអ្នកនាងប្រសាទដេវីន មានដូចជាម្ចាស់មកុដMiss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌី Miss Supranational Cambodia 2021 កញ្ញា អ៊ិន លក្ខិណា អតីតម្ចាស់មកដុMiss Grand Cambodia 2020កញ្ញា សេង រដ្ឋា តារាសម្តែង និងពិធីករកញ្ញា ណាក់ ស្រីណា តារាសម្តែង កញ្ញា ហ្វាហ្វា ជាដើម។ ឈុតរ៉ូបពណ៌សរបស់ប្រាសាទ ដាវីនដែលត្រូវច្នៃឡើយដោយស្បៃប៉ាក់ឌិននោះឆ្លុះធ្លុះដល់រូបរាងការខាងក្នុង ដែលគន់មួយភ្លែតអាចនឹងច្រលំថានាងមិនបានស្លៀកឈុតពីខាងក្នុង ដែលតាមការ ពិតគឺជាបច្ចេកទេនៃការច្នៃតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាឈុតរបស់តារាស្រីល្បីឈ្មោះរូបនេះទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រ ពិសេសក្រុមអ្នកគាំទ្រចូលចិត្តលើវិស័យកញ្ញាឯក ព្រោះតែពួកគេនឹកស្រមៃដល់ភាពស្រស់ស្អាតនៃ សម្លៀកបំពាក់នេះ ថានឹងកាន់តែលេចស្អាតនៅពេលដែលកញ្ញាឯករបស់កម្ពុជាអាចលើកយកទៅស្លៀកបង្ហាញនៅលើឆាកអន្តរជាតិនោះ។ នៅមានឈុតប្រណីតស្អាតទាក់ភ្នែកជាច្រើនទៀតទាំងបុរាណ និងសម័យដែលត្រូវបានស្លៀកបង្ហាញដោយកញ្ញាឯក និងសិល្បករល្បីឈ្មោះនៅកម្ពុជា ដែលនោះស្ថិតក្នុងឱកាសកម្មវិធីខួបរបស់ហាងកាត់ដេរ និងសម្អាងការមួយ។ ក្នុងនោះឈុតសំខាន់ៗ ចំនួន១០ត្រូវបានលើកយកមកបង្ហាញក្នុងពិធីជប់លៀងនៅសណ្ឋាគាលំដាប់ផ្កាយ៥ មួយកាលពីចុងសប្តាហ៍មុននេះ ក្រោមវត្តមានយ៉ាង ច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសរួមទាំងសិល្បករល្បីល្បាញនៅកម្ពុជាផងដែរ។

ឈុតដែលត្រូវបានបង្ហាញទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមមានការ ចែករំលែក និងបញ្ចេញទស្សនៈគាំទ្រ លើកទឹកចិត្តថាពិតជាអ្នកជំនាញ មានស្នាដៃ ភាពច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ដែលអាចប្រគួតប្រជែងលើកឆាកអន្តរជាតិបាន ហើយគេរំពឹងថាសម្អាងការ និងហាងកាត់ដេរសម្លៀកបំពាក់ខាងលើនឹងបន្តចូលរួមចំណែកបញ្ចេញឈុតប្រណីតសម្រាប់សិល្បករ ពិសេសកញ្ញាឯកដែលចេញទៅប្រគួតនៅលើឆាកអន្តរជាតិផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង