ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែងដ៏ល្បីឈ្មោះ កញ្ញា មាន សូនីតា បញ្ចេញសម្រស់ តែងខ្លួន ទាក់ទាញទស្សនិកជនយ៉ាងខ្លាំង

290

 

ភ្នំពេញ ៖ ថ្មីៗនេះរូបថតរបស់តារាសម្តែងស្រី កញ្ញា មាន សូនីតា ចំនួន៤ សន្លឹកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកញ្ញា បានយកមកបង្ហោះលើបណ្តាញសង្គមអនឡាញ មិនត្រឹមតែប៉ុណ្ណោះរូបថតប៉ុន្មានសន្លឹកនេះមានអ្នកចូលទៅចែករំលែកពេញបណ្តាញសង្គមផងដែរ ។
ពិតណាស់រូបថតដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍របស់តារាសម្តែងខ្មែររូបនេះបានបង្ហាញពីការតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់បែបប្រពីណីខ្មែរ រួចដៃមានកាន់ផ្កាឈូក និងចានស្រាក់យកចង្ហាន់ទៅវត្តថ្វាយព្រះសង្ឃមើលទៅពិតជាសមសួន និងស្រស់ស្អាតខ្លាំងមែនទែន ។

ទន្ទឹនិងនេះដែរបន្ទាប់ពីបានគយគន់សម្រស់របស់តារាសម្តែងស្រីរូបនេះរួច មានទស្សនិកជនជាច្រើនបានលាន់មាត់សរសើរគ្រប់គ្នា ថាពេល មាន សូនីតា តែងខ្លួនបែបនេះទៅស្រស់ស្អាតខ្លាំងណាស់ ទស្សនិកជនខ្លះថា មាន សូនីតា ពិតជាស្អាតប្លែកភ្នែកមែនទែន ក្នុងឈុតមួយនេះ ខ្លះទៀតថា អាយដលមានសូនីតា តែងខ្លួនលើកឡើងគឺមិនដែលឲ្យហ្វេនខកចិត្តឡើយ និងមានអ្នកសរសើរច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង