ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ស៊ីន យូប៊ីន អតីតតារាឯក បង្ហាញសម្រស់ដ៏ផូរផង់ របស់ខ្លួនយ៉ាងជឿជាក់ ក្នុងថ្ងៃពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ធនាគារមួយក្នុងរាជធានីភ្នំពេញ

375

ភ្នំពេញ៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ស៊ីន យូប៊ីន នោះ ដែលជាអតីតបេក្ខភាពជ័យលាភីលេខ ១ ក្នុងការប្រឡងកម្មវិធី Freshie Girl ឆ្នាំ ២០១៣ កន្លងមកនេះ ។ ហើយក៏ជាតារាដៃគូសម្តែងដ៏សក្ក័សមបំផុតលោក ខាត់ វៃហាំង ផងដែរ ។
ជាមួយនឹង ទេពកោសល្យ ភាពប៉ិនប្រសប់ខាងសម្តែងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ដែលទើបតែនឹងប្រឡូកសិល្បៈ បានលេចមុខនៅក្នុងខ្សែភាពយន្តខ្មែរជាហូរហែមកផងដែរ ព្រមទាំងក្តោបបានតំណែងជាតួឯកស្រីផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ស៊ីន យូប៊ីន តែងតែបង្ហាញរូបភាពថ្មីៗជាច្រើនហូរហែ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយការ លេងស្ទាយ៍ប្លែកៗ មើលទៅពិតជាមានភាពទាន់សម័យ និងសក្ក័សមជាមួយរូបរាងដ៏ស្រឡូនរបស់នាងខ្លាំងណាស់ ។
ជាក់ស្តែង មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ បានលាន់មាត់សរសើរពីសម្រស់របស់តារាស្រីរូបនេះយ៉ាងខ្លាំង ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ យូប៊ីន កាន់តែស្អាតខ្លាំងឡើង តាមបែបស៊ីវិល័យយុវវ័យតែស្រគត់ស្រគំ ។

ចំណែកឯ ឯនៅព្រឹកម្សិលមិញ ខែតុលា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃដាក់សម្ពោធជាផ្លូវការធនា គារជីប ម៉ុង សាខា២៧១មេហ្គាម៉លដែលប្រព្រឹត្តិឡើងនៅផ្សារទំនើបជីបម៉ុង ២៧១មេហ្គាម៉ល ក្រោមអធិបតីយភាពលោក អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ ។

ក្នុងនោះគេក៏បានឃើញ កញ្ញា ស៊ីន យូប៊ីន បានលេចមុខក្នុងពិធីសម្ពោធនេះផងដែរ ដោយបានតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត សមរម្យ ដែលមើលទៅពិតជាមានភាពថ្លៃថ្នូរខ្លាំងមែន ទែន ធ្វើឲ្យមហាជនជា ជាពិសេសហ្វេនៗផ្ទុះការ សរសើរព្រោងព្រាត ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង