ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់សម្ដេចពិជ័យសេនា៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់ផ្ដើមហើយ

85

ភ្នំពេញ៖ថ្ងៃទី៦វិច្ឆិកានេះព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។
ជើងខ្លាំងឃុន បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែលបានចំណាត់ថ្នាក់លេខ១
ក្នុងពូលនោះត្រូវតស៊ូជាមួយអ្នកប្រដាល់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែលបានលេខ២ក្នុងពូលមួយទៀត ។
ការប្រកួតក្នុងពូលកន្លងមក៣ប្រកួតបូរ៉ាបានទទួលជ័យជំនះទាំង៣ប្រកួតចំពោះវ៉ាន់
វឿនវិញ៣ប្រកួតរបស់គេឈ្នះបាន២ប្រកួតនិងចាញ់មួយប្រកួត ។វ៉ាន់ វឿនជាអ្នកប្រដាល់
ដែលខ្សោយជើងក្រោមរីឯជង្គង់និងកែងរបស់គេអស្ចារ្យណាស់។សម្រាប់បូរ៉ាវិញទោះបីមុខ
របស់គេមិនសូវរឹងមែនតែផ្លែជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់គឺមិនស្រួលទប់ទល់នោះឡើយ ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរកូនរាហ៊ូមាសខេត្តបាត់ដំបងឈុត សេរីវ៉ាន់
ថងក្លិបរាហ៊ូកីឡាដែលឈរក្នុងតំណែងលេខ១ក្នុងពូលនោះត្រូវជួបជាមួយអ្នកប្រដាល់សូត្រ
វាសនាក្លិបបក្សីស្លាបដែកដែលឈរក្នុងតំណែងលេខ២ក្នុងពូល ។
វ៉ាន់ថងកំពស់របស់គេស្ទើរជាងវាសនាបន្តិចតែទាំងការវាយលុក និងការពាររបស់គេល្អ
ពិសេសគេមានភាពអំណត់ខ្ពស់ទៀតផង។វាសនាជង្គង់រហ័សមែនតែពោះរបស់គេជ្រាយប្រ
សិនបើត្រូវមួយជង្គង់ឬកែងនោះគេបាត់បង់លទ្ធភាពប្រកួតតែម្ដង ។តែសម្រាប់វគ្គនេះពួកគេ
សុទ្ធតែត្រូវការឈ្នះដូចគ្នា ។
អ្នកឈ្នះនឹងប្រជែងបានកៅអីនៅវគ្គផ្ដាច់ព្រ័ត្រចំពោះអ្នកចាញ់នៅវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ឈុត សេរីវ៉ាន់ថង,ឃុន បូរ៉ា,វ៉ាន់ វឿន
និង សូត្រ វាសនានរណាឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ។
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពងន្តរជាតិវិញនោះអ្នកប្រដាល់ខាំ កូនខ្លាក្លិបមេស
ថ្ងកខេត្តស្វាយរៀងប្រកួតជាមួយអ្នកប្រដាល់វៀតណាមBui Tran Tan Takដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ជើងខ្លាំងលន បញ្ញាក្លិបកងយោធពលខេមរភូមិន្ទជួបប្រកួតជាមួយអ្នកប្រដាល់ឆ្លងដែន
មកពីវៀតណាមឈ្មោះPham Ngocដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ចំពោះការប្រកួតជាមួយអ្នកប្រដាល់រួមជាតិវិញនោះមិត្ត រមលីក្លិបមេថ្ងកខេត្តស្វាយ
រៀងប្រកួតជាមួយអ្នកប្រដាល់សី កុសលមកពីក្លិបសរ សីគុនខ្មែរខេត្តកណ្ដាល ៕

អត្ថបទដែលជាប់ទាក់ទង