ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណូមពររបស់ប្រមុខសីដក់ ថ្ងៃបិទការប្រកួតជើងឯកជាតិឆ្នាំ២០២២

209

ភ្នំពេញ៖ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ម្សិលម៉ិញនេះ លោកបណ្ឌិត មាស សារិនប្រធានសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាបានអញ្ជើញចូលរួមពិធីបិទកាប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិ។
លោកមានប្រសាសន៍ថាជាការពិតណាស់ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯក
ថ្នាក់ជាតិឆ្នាំ២០២២ ជាការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លងមកនិងជាដំណើរឆ្ពោះទៅការប្រកួតកីឡាSEA GAMESលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លទ្ធផលរបស់អត្តពលិកទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំមានការតស៊ូព្យាយាមគោរពវិន័យបានល្អយកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។ជាមួយនេះក៏ជាឱកាសក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួ បានដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់ត មានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកបន្ថែមទៀត ។
លោកប្រធានបានបន្តថា ដើម្បីឲ្យកីឡាសីដក់នៅកម្ពុជាកាន់តែមានការរីកចម្រើនទាំង បរិមាណនិងគុណភាពល្អក្នុងពេលដ៏ខ្លីខាងមុខលោកបានផ្ដល់អនុសាសន៍ណែនាំមួយចំនួន
ដូចខាងក្រោមគឺត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលនិងបង្កើនបរិមាណអត្តពលិកវ័យក្មេងនៅ
តាមបណ្តាសមាគមក្លិបកីឡាសីដក់ទូទាំងប្រទេស។ត្រូវមានធនធាននិងសម្ភារហ្វឹកហាត់ឲ្យ
បានគ្រប់គ្រាន់ ជាអាទិ៍ សមាគម-ក្លិបដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធនិងសមាគមក្លិបដោយផ្តោតសំ
ខាន់លើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួត បានគ្រប់កម្រិត ។
ត្រូវខិតខំស្វែងរកដៃគូសហការនិងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀតដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗតាមដែលអាចធ្វើបានហើយត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតនិងសកម្មភាពការងាររបស់សហព័ន្ធឲ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិអន្តរជាតិឲ្យកាន់តែច្រើនទៀតឲ្យកាន់តែច្រើន បន្ថែមទៀត ។
ត្រូវប្រឹងប្រែងរកទីលានប្រកួតប្រភេទកីឡាសីដក់ស្តង់ដារមួយដើម្បីរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និង ជួយ លើកកម្ពស់សុខមាលភាព ដល់ប្រជាពលរដ្ឋឲ្យជៀសឆ្ងាយពីគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង