ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍គុនខ្មែរជើងឯក អាស៊ីអាគ្នេយ៍បញ្ចប់ជាមួយក្ដីសង្ឃឹមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

276

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ដែលជាបុរេព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣បានបញ្ចប់ទៅជាមួយនឹងក្ដីសង្ឃឹមមួយ
សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)មានប្រ
សាសន៍ថាការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍៣ថ្ងៃក្នុងពិធីបុណ្យសមុទ្រនេះ គឺយើងសង្កេតឃើញជាក់ស្តែង ពីការងាររបស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ គឺពួកគាត់បានគោរពតាមគោលការណ៍រួមនៃបទបញ្ជាការប្រកួតគុនខ្មែរក៏ដូចជាគោលការណ៍ប្រកួត Muay ដែលមានចែងក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម។ ការរៀបចំផ្តល់ពិន្ទុ កាត់សេចក្តី របស់អាជ្ញាកណ្តាល ចៅក្រមទាំងអស់មានយុត្តិធម៌ដែលជារឿងសំខាន់ក្នុងការវិនិច្ឆ័យនៃជំ
នាញនីមួយៗ។
ទិដ្ឋភាពនេះមានន័យថា យើងទាំងអស់គ្នា និងមហាជន ឃើញច្បាស់ពីភាពឈ្នះ-ចាញ់របស់កីឡាករកីឡាការិនីជាតិនិងអន្តរជាតិដែលចូលរួមប្រកួតយ៉ាងស្វិតស្វាញនៃគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះ មានភាពសមហេតុសមផល។
ទាំងអស់នេះហើយដែលជំរុញឲ្យការៀបចំទាំងមូលឈរលើស្តង់ដារមួយដែលយើងប្រាថ្នាចង់បានហើយដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣នឹងដំណើរការដោយ
រលូន និងទំនុកចិត្តកាន់តែខ្ពស់ ពីបណ្តាប្រទេសទាំងអស់ ដែលបានចូលរួមថា ម្ចាស់ផ្ទះកម្ពុជា បានរៀបចំគោរពបានតាមគោលការណ៍យុត្តិធម៌តាមបទបញ្ជាការប្រកួតត្រឹមត្រូវច្បាស់លាស់។
នេះជាក្ដីសប្បាយរីករាយមួយរបស់គណៈកម្មការរៀបចំក្នុងនាមជាម្ចាស់ផ្ទះហើយសូមអរគុណដល់មន្ត្រីអាជ្ញាកណ្តាលចៅក្រមនិងមន្ត្រីជំនាញមកពីសហព័ន្ធអន្តរជាតិដូចជាមកពីប្រទេសបារំាង ថៃ ម៉ាឡេស៊ី វៀតណាមជាដើម បានមកជួយផ្តល់គុណតម្លៃដល់ការរៀបចំ ឲ្យមានភាពល្អប្រសើរ ស្មើភាពគ្នា និងយុត្តិធម៌។
នេះជាការរៀបចំមួយមានភាពអស្ចារ្យហើយបានធ្វើឲ្យគុនខ្មែរក្លាយជាប្រភេទកីឡា
មួយ មានទំនុកចិត្តកាន់តែខ្ពស់ ពីបណ្តាប្រទេសនានា ដែលបានចូលរួមក្នុងពេលនេះ រួមទាំងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
នយោបាយនៃការគ្រប់គ្រងដឹកនាំការរៀបចំព្រឹត្តិការណ៍កីឡានេះគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងដោយបណ្តាប្រទេសទាំងអស់ថាម្ចាស់ផ្ទះកម្ពុជាមានភាពរីករាយរួសរាយរាក់ទាក់ខ្លាំង ទទួលបដិសណ្ឋារកិច្ចបានល្អ ហើយរៀបចំការប្រកួតមានលក្ខណៈស្តង់ដាមួយ អាចទុកចិត្តបាន នាពេលស៊ីហ្គេម ២០២៣។
ជារួមការវាយតម្លៃនៃការរៀបចំការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍៣ថ្ងៃក្នុងពិធី
បុណ្យសមុទ្រឆ្នាំ២០២២បានប្រព្រឹត្តដោយរលូននិងជោគជ័យដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងនាពេលនេះដែលជាក្តីសង្ឃឹមកាន់តែខ្ពស់នៃដំណើរការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ»៕

អត្ថបទដែលជាប់ទាក់ទង