ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃីកបុកស៊ីងកម្ពុជាឈ្នះមេដាយ១២គ្រឿងពីព្រឹត្តិការណ៍ Asian Kickboxing Championships 2022

357

ភ្នំពេញ៖កីឡាករឃីកបុកស៊ីង( Kickboxing )កម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Kickboxing Championships 2022នៅប្រទេសថៃនោះបានវិលត្រឡប់មកវិញហើយកាលពីថ្ងៃទី២០ធ្នូម្សិលម៉ិញនេះ។
ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាឃីកបុកស៊ីងទ្វីប អាស៊ីធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១៨ខែធ្នូឆ្នាំ២០២២នៅទីក្រុងបាងកកប្រទេសថៃដោយមាន១៨ប្រទេសក្នុងនោះក្រុមអត្តពលិកឃីកបុកស៊ីងកម្ពុជាដណ្ដើមបានមេដាយចំនួន ១២គ្រឿង រួមមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ៥ គ្រឿង។
ចំពោះមេដាយមាស ២ គ្រឿង កីឡាករ ភួន ឡាំងកូស៊ីន ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ដណ្ដើមបានមេដាយមាស ១ គ្រឿង ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាមនិងកីឡាករ សុខ រិទ្ធ ដណ្ដើមបានមេដាយមាស ១ គ្រឿង ។
ចំពោះមេដាយប្រាក់ ៥ គ្រឿងរកបានដោយកីឡាករ ឈឿង ល្វៃ ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម កីឡាករ ប៊ន ពន្លឹក ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម កីឡាករ ទិត សោភ័ណ្ឌ ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម,កីឡាករបឺតសង្ឃឹម,កីឡាករសៃនីសៃណេតប្រភេទទម្ងន់
ក្រោម ៥១ គីឡូក្រាម និងកីឡាករ ទូច រ៉ាឆាន់ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ។
រីឯមេដាយសំរិទ្ធ ៥ គ្រឿងវិញដូចជាកីឡាករ លី លីសាន ប្រភេទទម្ងន់ក្រោម ៥២គីឡូក្រាម កីឡាករ វន គឹមចេង ប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម កីឡាករ ភ័ណ្ឌ ចន្ទី ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ក្រោម ៦៣,៥០ គីឡូក្រាម និងកីឡាករ ម៉េត បូរិន ប្រភេទទម្ងន់ក្រោម ៦៣.៥០ គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯកតែមម៉ឺនអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាឃីកបុកស៊ីង កម្ពុជា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិបានទៅស្វាគមន៍ចំពោះការវិលត្រឡប់នេះដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង