ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ផ្តល់សុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង

169

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា រួមជាមួយរាជរដ្ឋាភិបាល អង្គការ និងក្រុមហ៊ុន ដែលមានគ្រូបង្គោល៤៥រូប រួមគ្នាផ្តល់ចំណេះដឹងតាមរយ: បណ្ដុះបណ្ដាលអ្នកបើកបរ អំពីសុជីវធម៌ផ្ទាល់ខ្លួន ក្នុងគោលបំណង បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្រៅរាជរដ្ឋាភិបាល ក៏ដូចវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ក្នុងការលើកកំពស់ការយល់ដឹងឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយ សារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅកម្ពុជា។

លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអំពីសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ឧសភា នៅសណ្ឋាគារភ្នំពេញថា ការបញ្ជ្រាប ចំណេះដឹងតាម រយ:ការបណ្ដុះបណ្ដាលនេះ គោលបំណងសំខាន់ គឺដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្រៅរាជ រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស រួមចំណែកក្នុងការលើកកំពស់ការយល់ដឹងឱ្យបានទូលំទូលាយអំពីផលប៉ះពាល់។ពិសេស គ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោក ជំទាវបន្តថា កិច្ចប្រឹងប្រែងអនុវត្តគម្រោងសកម្មភាពទាំងអស់នេះ នឹងក្លាយទៅជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបានទៅតាមផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ដល់២០៣០ សំដៅកាត់បន្ថយចំនួនស្លាប់ និងរបួសឱ្យបាន៥០%ត្រឹមឆ្នាំ២០៣០។ លោកជំទាវសង្ខឹមថា អ្នកដែលបានទទួលការបង្រៀន ផ្សព្វផ្សាយពីវគ្គបណ្ដុបណ្ដាលទាំងអស់ ដែលភាគច្រើនស្ថិតនៅក្នុងចំណោមយុវជន យុវនារីដែលត្រូវកាន់ដៃចង្កូតយានពេញមួយជិវិតរបស់គេតរៀងទៅ បានយល់និងមានឥរិយាបទបើកបរប្រកបដោយសុវត្ថិភាព។

លោកជំទាវ ក៏បានអំពាវនាវ ស្នើឱ្យអង្គកា រនិងដៃគូបន្ដកិច្ចសហការគម្រោងនេះឱ្យទូលំទូលាយបន្ថែមទៀត និងពង្រីកវិសាលភាពទៅកាន់ខេត្ត/ក្រុង នីៅទូទាំងប្រទេស ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ត្បឹតរាជរដ្ឋាភិបាលត្រូវការឱ្យមានដៃគូជួយជ្រោមជ្រែងបំពេញបន្ថែម ដើម្បី ប្រសិទ្ធភាពការងារតទៅខាងមុខទៀត។

ក្រសួងសាធារណការ ក៍បង្ហាញការកោតសរសើរអំពីសមិទ្ធិផលដែលកើតចេញពីកិច្ចខិតខំរបស់អង្គការខេមសេហ្វ ជាមួយនិង UNITAR និង Pernod Ricard Cambodge ដែលជានិច្ចកាលរមែងជួយដល់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងបន្ថែមអំពីផលប៉ះពាលបណ្ដាលមកពីគ្រឿងស្រវឹង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងហើយបើកបរ។ ៕

អត្ថបទដែលជាប់ទាក់ទង