ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខកាស៊ីណូផ្កាយប្រាំម្នាក់ ចូលទៅហាមឃាត់ជនជាតិថៃ០២ក្រុម ជាង១០នាក់ វ៉ៃតប់គ្នាត្រូវបានចាក់សន្តិសុខចំពោះរបួសស្រាល

64

ខេត្តបន្ទាយមានជ័យ ៖ សន្តិសុខកាស៊ីណូផ្កាយប្រាំម្នាក់ចូលទៅហាមឃាត់ជនជាតិថៃ០២ក្រុមជាង១០នាក់វ៉ៃតប់គ្នាត្រូវបានចាក់ចំពោះរបួសស្រាល នៅយប់ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣នៅចំណុចហាងផឹកស៊ីផ្សារទឹកពុះស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សន្តិសុខកាស៊ីណូផ្កាយប្រាំបានប្រាប់ថា៖ ហាងផឹកស៊ីចំណុងផ្សារទឹកពុះក្នុងបរិវេណកាស៊ីណូផ្កាយប្រាំក្រុងប៉ោយប៉ែត មានជនជាតិថៃ០២ក្រុមមានប្រុស.ស្រីជាង១០នាក់ បានឈ្លួសប្រកែកគ្នាហើយធ្វើសកម្មភាពវ៉ៃតប់និងប្រើហឹង្សាទៅវិញទៅមកហើយសន្តិសុខការពារចំណុចផ្សារទឹកពុះប្រមាណ៤ទៅ៥នាក់ បានចូលទៅហាមឃាត់ត្រូវបានជនជាតិថៃចាក់ចំពោះរបួសសើរស្បែកហើយជនបង្កបានរត់គេចខ្លួនអស់នៅសល់តែស្រីៗ។

សន្តិសុខរូបនោះបានបញ្ជាក់ថា៖មូលហេតុដែលជនជាតិថៃ២ក្រុមវ៉ៃតប់គ្នាចាក់របួសសន្តិសុខខ្មែរម្នាក់ចំពោះ ព្រោះតែទំនាស់ពាក្យសំដីនៅពេលផឹកស៊ីក្នុងហាងនៅផ្សារទឹកពោះ បង្កជម្លួសវ៉ៃតប់និងហឹង្សាកើតឡើងហើយត្រូវបានសន្តិសុខយាមចំណុចផ្សារទឹកពោះបានធ្វើអន្តរាគមន៍បំបែកហ្វូងតែនៅស្រីៗជនជាតិថៃបន្តឈ្លួសប្រកែកគ្នារហូតត្រូវបានអោយបំបែកគ្នា។

សន្តិសុខរូបនោះបានបញ្ជាក់ថា៖ជនបង្កចាក់ទៅសន្តិសុខខ្មែរម្នាក់បណ្តាលថបួសពោះបានគេចខ្លួនក្រោយពេលបង្ករួច បានកំណត់មុខសញ្ញាបានហើយអាចដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចជំនាញដើម្បីចាប់ខ្លួនអនុវត្តន៍តាមច្បាប់ដែលបង្ករបួសស្នាមទៅលើសន្តិសុខរបួសពោះ៕

អត្ថបទដែលជាប់ទាក់ទង