ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់បុគ្គល២២រូបនៃក្រុមហ៊ុន Meta មិនឱ្យចូល ឬមានវត្តមាននៅកម្ពុជា និងត្រូវចាកចេញក្នុងរយៈពេល ៤៨ម៉ោង

78

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ដែលមានរាយនាមដូចខាងក្រោម ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅថ្ងៃទី ៤ខែកក្កដាឆ្នាំ ២០២៣ នេះបានចេញសេចក្តីថ្លែងការណ៍ថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនា រារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និង
ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ដែលមានរាយ នាមដូចខាងក្រោម ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)៖
1.Kenji Yoshino
2.Julie Owono
3.Pamela San Martin
4.Ronaldo Lemos
5.Michael McConnell
6.Nighat Dad
7.Katherine Chen
8.Andras Sajo
9.Emi Palmor
10.John Samples
11.Khaled Mansour
12. Suzanne Nossel
13. Tawakkol Karman
14. Catalina Botero-Marino
15. Afia Asantewaa Asare-Kyei
16. Nicolas Suzor
17. Paolo Carozza
18.Evelyn Aswad
19. Sudhir Krishnaswamy
20. Helle Thorning-Schmidt
21.Alan Rusbridger
22. Endy Bayuni
បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រ
កម្ពុជា។ ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះ នៅម៉ោង ១៦:០០ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣)៕

អត្ថបទដែលជាប់ទាក់ទង