ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋចំនួន២នាក់ ដើរព្រៃរុករកបន្លែផ្លែឈើបានជាន់គ្រាប់មីន បណ្តាលឲ្យដាច់ជើងម្ខាង

81

 

ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃអង្គារទី៤ខែកក្កដាឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹម ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីប្រជាពលរដ្ឋចំនួន២នាក់ ដើរព្រៃរុករកបន្លែផ្លែឈើ បានជាន់គ្រាប់មីន ជាសំណល់សង្គ្រាម បណ្តាលឲ្យដាច់ជើងម្ខាង។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ជនរងគ្រោះជាគ្រួសារមានជីវភាពលំបាក មានកូនក្នុងបន្ទុកចំនួន៧នាក់ស្រី៤នាក់។ អ្នករងគ្រោះបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ ខ្ញុំសូមចូលរួមសោកស្តាយបំផុតជាមួយជនរងគ្រោះថ្នាក់និងក្រុមគ្រួសារ។ នេះជាមរតកសំណល់យុទ្ធភណ្ឌសង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង