ក្មេងប្រុសអាយុ ១៣ឆ្នាំ ជិះម៉ូតូបុ..ក.ស្ដ្រីម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឱ្យរងរបួស.ធ្ង..ន់
ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់ជិះម៉ូតូមួយគ្រឿង គេចម៉ូតូសណ្ដោងរ៉ឺម៉ក ខ្វះការប្រុសប្រយ័ត្នក៏ជ្រុលទៅបុ..ក.ស្ដ្រីម្នាក់ដែលកំពុងតែដើរឆ្លងផ្លូវ បណ្ដាលឱ្យរង.រ.បួ.ស.បា..ក់.ឆ្អឹងកជើងខាងឆ្វេង ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ១០នាទីព្រឹក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងមុខផ្ទះស្រ្តីរងគ្រោះឈ្មោះ ភិន នឿន ភេទស្រី អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិ ព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ក្មេងប្រុសខាងលើ មានឈ្មោះ ជា ម៉ាជុន ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ (គ្មានស្លាក់លេខគ្មានកញ្ចក់ និងមិនមានពាក់មួកសុវត្ថិភាព) មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានស្ត្រីម្នាក់ឈ្មោះ ភិន នឿន បានដើរឆ្លងផ្លូវថ្នល់ពីខាងកើតទៅទិសខាងលិច លុះដើរមកដល់កៀនផ្លូវខាងលិចនៅពេលនោះក៏មានម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ បានជៀស ម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង ដល់ចំណុចកើតហេតុបានបុ..ក ឈ្មោះ ភិន នឿន បណ្តាលឱ្យរង.រ.បួ.ស.បាក់ឆ្អឹងកជើងខាងឆ្វេង ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃទឹង ៕