ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ ពុំទាន់សម្រេចចិត្តពីស្ថានភាពអនាគត ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ថានៅបន្តឬឈប់

57

ភ្នំពេញ៖ នៅថ្ងៃទី ១០ខែសីហាឆ្នាំ ២០២៣ ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹងថា ពុំទាន់មានការណែនាំណាមួយពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ឱ្យឆ្លើយសម្រេចចិត្តពីស្ថានភាពអនាគត ការងាររបស់សាមីខ្លួន ថានៅបន្តឬឈប់ពីការងារដោយមូលហេតុណាមួយនៅឡើយទេ។

ក្រសួងមុខងារសាធារណៈ បាទបញ្ជាក់ដូច្នេះថា យោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមជម្រាបជូនឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមេត្ត ជ្រាបថា ក្រោយពីឯកឧត្តមរដ្ឋមន្ត្រីបានទាក់ទងសុំការបំភ្លឺជាផ្លូវការពី ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរួចមក លោកបានបញ្ជាក់ច្បាស់ថា មកដល់ថ្ងៃនេះពុំទាន់មានការណែនាំណាមួយពីទីស្តីការគណៈរដ្ឋមន្តី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ឱ្យឆ្លើយសម្រេចចិត្តពីស្ថានភាពអនាគត ការងាររបស់សាមីខ្លួន ថានៅបន្តឬឈប់ពីការងារដោយមូលហេតុណាមួយនៅឡើយទេ។
ប្រសិនបើមានការជូនដំណឹងជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី
នឹងជូនដំណឹងជាចំហ និងផ្លូវការតាមក្រោយ។
អាស្រ័យហេតុនេះ បើមានការណែនាំណាមួយខុសពីសេចក្ដីជូនដំណឹងខាងលើនេះ សូមមេត្ត ចាត់ទុកជាមោឃៈ៕

អត្ថបទដែលជាប់ទាក់ទង