នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនមុខសញ្ញាលេងល្បែង បានចំនួន០៨នាក់
ព្រះវិហារ ៖ ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ឲ្យជំនាញចុះស្រាវជ្រាវបង្រ្កាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទដែលកើតមានឡើងក្នុង មូលដ្ឋាន។
ជាក់ស្ដែង នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១០និង១៥នាទី កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយ លោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនឹងមានការសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់នៅផ្ទះឈ្នោះ ស៊ឹម ស៊ីដា ភេទស្រី ត្រងចំណុចភ្នំរំដេង លើភូមិត្រពាំងទន្ទឹម ឃុំ រទម ស្រុក រវៀង ខេត្តព្រះវិហារ បង្ក្រាបបាននិងធ្វើការដកហូតបៀបានចំនួន ០៦ហ៊ូ ទូរស័ព្ទដៃចំនួន០៨គ្រឿង ប្រាក់ចំនួន៣,០៨១,០០០៛ (បីលានប្រាំបីមឺនមួយពាន់រៀល) និងឃាត់ខ្លួនមុខសញ្ញាលេងល្បែងបានចំនួន០៨នាក់ ស្រី០៤នាក់ ក្នុងនោះជនជាត់ចិនចំនួន០៤នាក់ ប្រុស នឹងបន្តរនិតិវិធី តាមផ្លូវច្បាប់៕