ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួន គ្រូពេទ្យ២នាក់ឪពុកកូន ក្រោយចាក់ថ្នាំ និងដាក់សេរ៉ូម ខុសបច្ចេកទេស បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

58

តាកែវ៖ សមត្ថកិច្ចស្រុកត្រាំកក់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ ជា គ្រូពេទ្យ ២នាក់ ឪពុកកូន ក្រោយចាក់ថ្នាំ និងដាក់សេរ៉ូម ខុសបច្ចេកទេស បណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់ ។

ជនរងគ្រោះ ឈ្មោះ កៅ ថុស ភេទស្រី អាយុ ៧៣ឆ្នាំ មានទីលំនៅភូមិតម្រា ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមកពិនិត្យជំងឺ និង ព្យាបាល នៅផ្ទះរបស់ឈ្មោះ សន សឿន ភេទប្រុស អាយុ៧១ឆ្នាំ និងឈ្មោះ សឿន វឿន ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាកូន បានចាក់ថ្នាំ និងព្យួរសេរ៉ូមខុសលក្ខណៈបច្ចេកទេស បណ្តាលអោយអ្នកជំងឺខាងលើស្លាប់ភ្លាមៗ ស្ថិតនៅចំណុចភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង