នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាច់កម៉ូតូ សង្កាត់ច្រាំងចំរេះទី២
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាច់កម៉ូតូ សង្កាត់ច្រាំងចំរេះទី២ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅត្រង់ចំណុច ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ធី ស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
*សម្ភារៈបាត់បង់ :
-ម៉ូតូ០១គ្រឿង ម៉ាកHONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខ រតនៈគីរី ១S ៩៣ ១១ ។
*វត្ថុតាងដកហូត :
– ម៉ូតូ០១គ្រឿង ម៉ាកHONDA TODAY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១GU ៥៤ ៣៥ ។
*ដំណើររឿង :
នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាក HONDA BEAT មកពីផ្សារ រួចហើយបានយកចតទុកនៅក្បែរបន្ទប់ជួល ដោយបានចាក់សោរត្រឹមត្រូវ នៅចំណុចក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពេលទុករួចហើយក៏ឡើងទៅជាន់លើបាត់ទៅ បន្ទាប់មកស្រាប់តែមានជនសង្ស័យ ០២នាក់ បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូនោះយកទៅបានសម្រេចរួចគេចខ្លួនបាត់។ លុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទើបជនរងបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ។ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ បានបើកការស្រាវកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ចាន់ វ៉ាន់ឌី រួមទាំងវត្ថុតាង ដែលជាមធ្យោបាយធ្វើសកម្មភាព នៅត្រង់ចំណុចក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នាទី យកមកប៉ុស្ដិ៍ច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ បាននិងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ដែលរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕