ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា មានមន្ទីរពេទ្យ ទំនើបផ្នែកសម្ភព និងថែទាំទារក ដើម្បីឆ្លើយតបតាមតម្រូវការ ប្រទេសជាតិរីកចម្រើនគឺមន្ទីរពេទ្យ អ៊ីនធ័រឃែរ(IntercareHospital ) សូមស្វាគមន៍

695

ភ្នំពេញ៖ កម្ពុជា មានមន្ទីរពេទ្យ ទំនើបផ្នែកសម្ភព និងថែទាំទារក ទាំងឯកទេស ជំនាញ សម្ភារៈ
បរិក្ខា ធានាអាយុជីវិតមនុស្ស ប្រកបដោយទំនុកចិត្ដ ដើម្បីឆ្លើយតបតាមតម្រូវការ ប្រទេសជាតិរីកចម្រើន គឺមន្ទីរពេទ្យ អ៊ីនធ័រឃែរ Intercare Hospital សូមស្វាគមន៍ ។មន្ទីរពេទ្យ អ៊ីនធ័រឃែរ គឺជាមន្ទីរពេទ្យដែលមានភាពចិត្តស្និតជាមួយទារក ដែលម្តាយនិងទារកតែងតែនៅជាមួយគ្នាជាដៃគូ ចាប់ពីពេលសម្រាលកូន ។

លោកវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ កញ្ញា ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៅអគារអូឡាំព្យាអូឡាំពិក។
លោកវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការអបអរសាទរដល់ទារកទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង គឺលោកវេជ្ជបណ្ឌិត ឌូឌីក និងវេជ្ជបណ្ឌិត លក្ខិណា ។ នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាមួយជំនាញ មេត្តា និងការគាំទ្រឥតងាករេរបស់ពួកគេ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាលដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អនេះមកកាន់ពិភពលោកនេះ”។

ដើម្បីឆ្លើយតបតាមតម្រូវការភាពស៊ីវិល័យ និងបច្ចេកវិជ្ជាទំនើប របស់បងប្អូនប្រជាពលរដ្ឋ នាសម័យថ្មី ពិសេសនៅកម្ពុជាយើងនេះ មន្ទីរពេទ្យ អ៊ីនធ័រឃែរ Intercare Hospital
គឺជាមន្ទីរពេទ្យដែលមានភាពចិត្តស្និតជាមួយទារក ដែលម្តាយនិងទារកតែងតែនៅជាមួយគ្នាជាដៃគូ ចាប់ពីពេលសម្រាលកូន រហូតដល់សុខភាព ម្ដាយ និងកូន មានសុខភាពរឹងមាំ ។ ក្រុមគ្រូពេទ្យមានសមត្ថភាពជួយដល់ការសំរាលកូនដោយតំរង់ទិសអោយ ម្តាយដោយមិនបាច់វះកាត់ ឬកាត់ទ្វាមាសអំឡុងពេលសម្រាលនោះឡើយ។ ក្រុមការងារទាំងមូលនៅ អ៊ីនធ័រឃែរ សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះក្រុមគ្រួសារ ហើយនៅតែប្តេជ្ញាផ្តល់ការថែទាំពិសេសដល់មនុស្សជំនាន់ក្រោយទាំងអស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង