ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោក នឹងនៅតែដំណើរការ ទោះមានគ្រោះរញ្ជួយដី

43

រ៉ាបាត៖ ប្រទេសម៉ារ៉ុកបានបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB ) ដែលគ្រោងធ្វើឡើងនៅខែក្រោយក្នុងទីក្រុងម៉ារ៉ាកេច (Marrakech) នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល បើទោះបីជាមានការរញ្ជួយដីកាលពីសប្តាហ៍មុននៅជិតទីក្រុងនេះក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Abdellatif Jouahri ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសម៉ារ៉ុកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទមួយនៅរដ្ឋធានីរ៉ាបាតរបស់ប្រទេសម៉ារ៉ុកថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះនឹងនៅតែប្រព្រឹត្តិទៅដដែលចាប់ពីថ្ងៃទី៩ ខែតុលាដល់ថ្ងៃទី១៥ ខែតុលា។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រនៅតំបន់ភ្នំ High Atlas ដែលជាទីតាំងទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីនេះក្នុងរយៈពេល ១២០ឆ្នាំ មានចំនួន ២ ៩៤៦នាក់៕

Locals and officials search for survivors at a collapsed building after a strong earthquake struck the Aegean Sea on Friday and was felt in both Greece and Turkey, where some buildings collapsed in the coastal province of Izmir, Turkey, October 30, 2020. REUTERS/Tuncay Dersinlioglu
អត្ថបទដែលជាប់ទាក់ទង