ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្រូវការពលរដ្ឋចង់មានមន្ទីរទេព្យដែល មានទំនុកចិត្ដ និងមានគុណភាព នៅកម្ពុជា មន្ទីរពេទ្យ អុីនធ័រឃែរ(Intercare Hos pital) ធនាជូនសេវាស្ដង់ដាផ្នែកសម្ពព

54

ភ្នំពេញ៖ តម្រូវការពលរដ្ឋចង់មានមន្ទីរទេព្យដែល មានទំនុកចិត្ដ និងមានគុណភាព នៅកម្ពុជា មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hos pital) បានប្ដេជ្ញា ធនាបម្រើសេវាស្ដង់ដាផ្នែកសម្ពព ដោយមានគុណភាព ប្រសិទ្ធភាព ដ៏ទំនើបផ្នែកសម្ភព និងថែទាំទារក ទាំងឯកទេស ជំនាញ សម្ភារៈ បរិក្ខា ធានាអាយុជីវិតមនុស្ស ប្រកបដោយទំនុកចិត្ដ នៅកម្ពុជាហើយ ។
ដើម្បីឆ្លើយតបតាមតម្រូវការ ប្រទេសជាតិរីកចម្រើន គឺមន្ទីរពេទ្យ អុីនធ័រឃែរ Intercare Hospital សូមស្វាគមន៍ ។មន្ទីរពេទ្យ អុីនធ័រឃែរ គឺជាមន្ទីរពេទ្យដែលមានភាពចិត្តស្និតជាមួយទារក ដែលម្តាយនិងទារកតែងតែនៅជាមួយគ្នាជាដៃគូ ចាប់ពីពេលសម្រាលកូន ។

លោកវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ កញ្ញា ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៅអគារអូឡាំព្យាអូឡាំពិក។ លោកវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការអបអរសាទរដល់ទារកទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង គឺលោកវេជ្ជបណ្ឌិត ឌូឌីក និងវេជ្ជបណ្ឌិត លក្ខិណា ។ នៅមន្ទីរពេទ្យ អុីនធ័រឃែរ ជាមួយជំនាញ មេត្តា និងការគាំទ្រឥតងាករេរបស់ពួកគេ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាល ដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អនេះមកកាន់ពិភពលោកនេះ”។

ដើម្បីឆ្លើយតបតាមតម្រូវការភាពស៊ីវិល័យ និងបច្ចេកវិជ្ជាទំនើប របស់បងប្អូនប្រជាពលរដ្ឋ នាសម័យថ្មី ពិសេសនៅកម្ពុជាយើងនេះ មន្ទីរពេទ្យ អុីនធ័រឃែរ Intercare Hospital គឺជាមន្ទីរពេទ្យដែលមានភាពចិត្តស្និតជាមួយទារក ដែលម្តាយនិងទារកតែងតែនៅជាមួយគ្នាជាដៃគូ ចាប់ពីពេលសម្រាលកូន រហូតដល់សុខភាព ម្ដាយ និងកូន មានសុខភាពរឹងមាំ ។ ក្រុមគ្រូពេទ្យមានសមត្ថភាពជួយដល់ការសំរាលកូនដោយតំរង់ទិសអោយ ម្តាយដោយមិនបាច់វះកាត់ ឬកាត់ទ្វាមាសអំឡុងពេលសម្រាលនោះឡើយ។ ក្រុមការងារទាំងមូលនៅ អុីនធ័រឃែរ សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះក្រុមគ្រួសារ ហើយនៅតែប្តេជ្ញាផ្តល់ការថែទាំពិសេសដល់មនុស្សជំនាន់ក្រោយទាំងអស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង