ចរចារប្រាក់ឈ្នួលអប្បរមាកម្មករឆ្នាំ២០២៤នឹងបញ្ចប់ថ្ងៃទី២៨ កញ្ញា ខណៈភាគីកម្មករនិយោជិតមានតួលេខ២០៤ ដុល្លារនិង២១៣ដុល្លារ និយោជក២០១,៥ ដុល្លារ រាជរដ្ឋាភិបាល ២០២ដុល្លារ
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤នឹងបញ្ចប់នៅថ្ងៃទី២៨ខែកញ្ញាខាងមុខនេះខណភាគីសហជីពមានតួលេខចំនួន២គឺ២០៤ដុល្លារនិង២១៣ដុល្លារ ភាគីនិយោជោកដាក់តួលេខ២០១,៥ដុល្លារនិងភាគីរដ្ឋាភិបាល២០២ដុល្លារ។
ការកំណត់ថ្ងៃបញ្ចប់ការចរចារប្រាក់ឈ្នួលកម្ម នេះបន្ទាប់ពីនៅព្រឹកថ្ងៃទី១៨កញ្ញាឆ្នាំ២០២៣ភាគីត្រីបានបន្តបើកិច្ចប្រជុំពិភាក្សាគ្នាលើការកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពី
លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើក ឡើងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំ ពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូបសម្រាប់ឆ្នាំ២០២៤។
ក្រសួងការងារបន្តថាគិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។
ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំហើយ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យលីបន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ក្រសួងការងារបានលើកឡើងថាជាលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ ១៧នាក់។ តំណាង ភាគីនិយោជក បានដាក់គោលជំហរចុង ក្រោយរបស់ខ្លួនចំនួន២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក ៕ សំរិត